មិន​ចេះ​រាង​! ចេញពី​គុក​វិញ​នៅ​តែ​ប្រព្រឹត្ត​ទៀត អស់លក្ខណ៍​ត្រឹម​ម្ចាស់​តាម​ទាន់!

//s5.kh1.co/67/675b8b27af8b7327edc5c9c035752cc8793527eb.jpg
សង្គម

 ២០-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ខេត្តកណ្តាល ៖ ជន​ស​ង្ស​យ័​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​និង​៦​ខែ​ពាក់ព័ន្ធ​ករណី​កាច់ក​ម៉ូតូ នៅ​ស្រុក​ខ្សាច់កណ្តាល លុះ​ពេល​ចេញ​មក​វិញ​នៅ​តែ​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​ទៀត តែ​ត្រូវ​ម្ចាស់​តាម​ទាន់​ចាប់​វាយ​ស្ទើរ​ទ្រម​ខ្លួន រួច​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​តែ​ម្តង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=380,q=100/67/675b8b27af8b7327edc5c9c035752cc8793527eb.jpg

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៩ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ព្រែក​អញ្ចាញ សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

https://s5.kh1.co/__image/w=650,h=379,q=100/68/689ad920d7f5234073cd0a94fb705eb08004b4b9.jpg

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ប៊ុ​ន​សុខ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ហេង សុ​ភ័​ក្រ ហៅ​រតនា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​៥ ឃុំ​កំពង់​សឹ​ង្ហ ស្រុក​បាភ្នំ ខេត្ត​ព្រែ​វែង ។

https://s5.kh1.co/__image/w=650,h=379,q=100/56/561aa6441594b66e164ffa8ed6b739827d532fa2.jpg

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​របស់​គាត់​នៅ​ខាង​មុខ​ផ្ទះ ដោយ​មាន​ភ្ជាប់​កុងតាក់​សំងាត់ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ខាងលើ​បាន​ដើរ​ចូល​ទៅ ហើយ​យក​ដែក​រាង​អក្សរ​តេ​ចាក់​បំបែក​សោ​ម៉ូតូ​រួច​បណ្តើរ​ចេញ​ទៅ តែ​ពេល​នោះ​ជន​រង​គ្រោះ​ក៏​ចេញ​មក​ទាន់​ ហើយ​ស្រែក​ចោរ​ៗ​ផ្អើល​អស់អ្នក​ជិតខាង​នាំ​គ្នា​ព្រួត​វាយ និង​ចាប់​ឃាត់ខ្លួន​យក​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង​។

https://s5.kh1.co/__image/w=650,h=379,q=100/f5/f5bfb4c20d0ab8a3d2c253203a667beae9b69715.jpg

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខាងលើ​ប្រាកដ​មែន និង​ធ្លាប់​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​គេ​ម្តង​ក្នុង​ឆ្នាំ​២០១០ នៅ​ស្រុក​ខ្សាច់កណ្តាល ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ដាក់​ពន្ធ​នារ​គារ​ខេត្តកណ្តាល​អស់​រយៈពេល​១​ឆ្នាំ​និង​៦​ខែ​៕

https://s5.kh1.co/__image/w=650,h=379,q=100/42/42c53910bb013f2f213efb63c513aff5c7cd74fe.jpg
https://s5.kh1.co/__image/w=650,h=379,q=100/0b/0bbb00b8c91e4ee0dee599e0df9f92442cbe2a3e.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T