ទាល់តែគេប្រាប់ទើបដឹងថា HyunA ធ្លាប់ជួយសង្គ្រោះជីវិតឆ្មា ត្រូវឡានបុកតាមផ្លូវ ដែលចំណាយអស់១ម៉ឺនដុល្លារ!

//s5.kh1.co/81/81d2dad608fc495a9bccf95494807e62f2993319.png
តារា & កម្សាន្ដ

 ២០-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ អ្នកផាត់មុខផ្ទាល់ខ្លួនរបស់តារាចម្រៀងស្រីស៊ិចស៊ី HyunA បានទម្លាយនូវរឿងផ្ទាល់ខ្លួនមួយរបស់នាង ដែលអ្នកគាំទ្រគ្រប់គ្នាមិនធ្លាប់បានដឹងពីមុនមកថា តាមពិតទៅ HyunA មិនត្រឹមតែមានសម្រស់ស្រស់ស្អាតតែប៉ុណ្ណោះនោះទេ ប៉ុន្តែនាងថែមទាំងមានទឹកចិត្តល្អបេះដូងស្មោះត្រង់ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ នេះបើយោងតាមការលើកឡើងរបស់ Jung Sul ដែលជាអ្នកផាត់មុខផ្ទាល់ខ្លួនរបស់ HyunA បានឲ្យដឹងថា ប្រមាណជា២ខែមុន នាងបានដើរតាមផ្លូវ ហើយក៏ស្រាប់តែបានឃើញសត្វឆ្មាមួយក្បាល កំពុងតែរងរបួសដោយសារត្រូវឡានបុក ហើយវាក៏បានព្យាយាមវារ រំកិលខ្លួនយ៉ាងគួរឲ្យអ្នកអាណិត ដោយគ្មាននរណាអើពើនឹងវាឡើយ។ ក្រោយពីឃើញស្ថានភាពដ៏គួរឲ្យអាណិតបែបនេះ នាងក៏បានលើកឆ្មានោះដាក់ក្នុងប្រអប់មួយ និងបានយកវាទៅព្យាបាលនៅគ្លីនីកសត្វ ប៉ុន្តែក្រោយពីធ្វើការពិនិត្យ គឺវាបានបាក់ឆ្អឹងត្រគាក និងបាក់ជើង ដែលត្រូវចំណាយថ្លៃព្យាបាលអស់ ១ម៉ឺនដុល្លារឯណោះ នាងគ្មានលុយគ្រប់គ្រាន់ និងមិនដឹងគួរធ្វើយ៉ាងណាបន្តឡើយ។

ឆ្មាដែលត្រូវឡានបុក
ឆ្មាដែលត្រូវឡានបុក

ប៉ុន្តែស្រាប់តែពេលនោះ តារាចម្រៀងស្រី HyunA ក៏បានចេញជួយដល់សត្វឆ្មានោះភ្លាមៗតែម្តង ដោយនាងបានយកសត្វឆ្មាមួយក្បាលនោះ ទៅព្យាបាលនៅឯគ្លីនីកពេទ្យសត្វ និងជាកសិដ្ឋានចិញ្វឹមសត្វមួយកន្លែង រហូតទទួលបានជោគជ័យ ហើយHyunA ថែមទាំងបានចេញលុយថ្លៃព្យាបាលទាំងអស់ ឲ្យសត្វឆ្មាមួយក្បាលនោះថែមទៀងផង។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពេលព្យាបាលរួច HyunA និង Dawn ក៏នៅតែបារម្ភពីឆ្មាមួយក្បាលនោះខ្លាំង ដោយខ្លាចវាគ្មានទីជម្រករស់នៅត្រឹមត្រូវ ទើបពួកគេក៏បានជ្រោមជ្រែង ជួយរកផ្ទះស្នាក់នៅសម្រាប់ឆ្មាមួយក្បាលនេះថែមទៀតផងដែរ។

តួយ៉ាង ទង្វើរបស់តារាចម្រៀងស្រីរូបនេះ បានធ្វើឲ្យអ្នកផាត់មុខផ្ទាល់ខ្លួន ក៏ដូចជាក្រុមការងារ និងប្រិយមិត្តគាំទ្រទាំងអស់ មានមោទនភាពចំពោះទឹកចិត្តរបស់HyunAជាខ្លាំង៕

HyunA
HyunA
HyunA
HyunA
HyunA និង Dawn
HyunA និង Dawn
HyunA
HyunA
HyunA
HyunA
HyunA
HyunA
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T