កាលមុនទើបល្បីថា Suzy ឡើងគីឡូមិនស្អាត ស្រាប់តែពេលនេះកុំឲ្យចាញ់ចិត្ត នាងស្គមវិញបាត់

//s5.kh1.co/73/7320bde8d41fa4d12688a4b7a2d06c4fd266674b.jpg
តារា & កម្សាន្ដ

 ២០-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ថ្មីៗនេះនាង Suzy បានបង្ហាញមុខនៅក្នុងការសម្ពោធរឿងថ្មីដែលមានចំណងជើងថា “Mt. Baekdu”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ា់ងណាមិញ សម្រាប់ការបង្ហាញមុខលើកនេះនាង Suzy បានបង្ហាញសម្រស់ដ៏លេចធ្លោរបស់ខ្លួនយ៉ាងខ្លាំង ជាមួយរ៉ូបដ៏ស្រស់ស្អាតពណ៌ទឹកប៊ិច។ ហើយមិនត្រឹមតែប៉ុណ្ណោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ ទៅទៀតនោះ អ្នកគាំទ្រសង្កេតឃើញថានៅពេលនេះ នាង Suzy ហាក់មានរូបរាងស្គមជាងមុន ដែលមើលទៅពិតជាទាក់ទាញមិនធម្មតានោះទេ។

គួររម្លឹកដែរថា កាលពីប៉ុន្មានខែមុន នាង Suzy បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញតារាស្រីរូបនេះ បង្ហាញមុខក្នុងកម្មវិធីមួយ ដោយមានរូបរាងធាត់ជាងមុន ដែលមើលទៅមុខរបស់នាងមិន V ដូចមុន។

យ៉ាងណាក្តី មកទល់ពេលនេះ នាង Suzy ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះសម្រស់របស់នាង កាន់តែទាក់ទាញមិនធម្មតាទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Suzy ពីមុន
Suzy ពីមុន
Suzy ពីមុន
Suzy ពីមុន
Suzy ពេលនេះ
Suzy ពេលនេះ
Suzy ពេលនេះ
Suzy ពេលនេះ
Suzy ពេលនេះ
Suzy ពេលនេះ
Suzy ពេលនេះ
Suzy ពេលនេះ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T