សម្ដេច ហ៊ុន សែន ជឿជាក់ថាកីឡាពេញនិយមមួយប្រភេទនេះ នឹងទទួលបានមេដាយមាសនៅស៊ីហ្គេមឆ្នាំនេះ

//s5.kh1.co/9b/9baf346ed905d39f180223b35f535f3a09a048e9.jpg
កីទ្បា

 ២០-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនីបតីជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជឿជាក់ថាប្រភេទកីឡាប្រដាល់សេរី (គុនខ្មែរ) នឹងអាចប្រជែងបានមេដាយមាសពីការប្រកួតស៊ីហ្គេមលើកទី៣០ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ នេះបើតាមប្រសាសន៍របស់សម្ដេចនៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយប្រតិភូកីឡាករកម្ពុជាមុនទៅចូលរួមការប្រកួត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=434,q=100/a2/a232cdf4879bbd793e74130e240df7cc3009713b.jpg

សម្រាប់ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន កម្ពុជាបានបញ្ជូនកីឡាករចំនួន ២៧៦នាក់ដើម្បីចូលរួមប្រកួតលើ ៣១ប្រភេទកីឡាក្នុងចំណោម៥៦ប្រភេទកីឡាដែលម្ចាស់ផ្ទះបានកំណត់។

សម្រាប់វិញ្ញាសារប្រដាល់សេរី កម្ពុជា បានបញ្ជូនកីឡាករ និងកីឡាការិនីទៅចូលរួមចំនួន ៥រូបរួមមាន ឡៅ ចិត្រា, តាញ់ មករា, វ៉ាន់ វឿន, ហ៊ឺម គីមរៀង និងកីឡាការិនី សំ ថារ័ត្ន។

កីឡាករ និងកីឡាការិនីវិញ្ញាសាប្រដាល់សេរី (CNC Boxing)
កីឡាករ និងកីឡាការិនីវិញ្ញាសាប្រដាល់សេរី (CNC Boxing)

រំលឹកឡើងវិញដែរថា កាលពីស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី វិញ្ញាសាប្រដាល់សេរីនេះ កម្ពុជាដណ្ដើមបានមេដាយរហូតដល់ទៅ៤ មាស១ ប្រាក់១ និងសំរឹទ្ធិ២ ក្នុងនោះរួមមានកីឡាករ ឃុន ឌីម៉ា (មាស), ម៉ឺន សុភា (ប្រាក់), ឡៅ ចិត្រា (សំរឹទ្ធិ) និង វ៉ាន់ វឿន (សំរឹទ្ធិ)។

កីឡាករ ឃុន ឌីម៉ា ឈ្នះមេដាយមាសកាលពីស៊ីហ្គេមលើកទី២៩
កីឡាករ ឃុន ឌីម៉ា ឈ្នះមេដាយមាសកាលពីស៊ីហ្គេមលើកទី២៩

ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីនឹងចាប់ផ្ដើមចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ដោយមានការចូលរួមពីសំណាក់ប្រទេសទាំង ១១ ដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T