Ahn Jaehyun ត្រៀមបង្ហាញខ្លួនជាលើកដំបូង ក្រោយធ្លាយដំណឹងលែងលះ

//s5.kh1.co/40/4009e091ed8c5fa6b55ddf92778102db256cebd3.jpg
តារា & កម្សាន្ដ

 ២០-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ខាង​MBC បាន​បញ្ជាក់ថា​តារាសម្តែង​ប្រុសAhn Jaehyun ត្រៀម​នឹង​បង្ហាញ​ខ្លួន​ជា​សាធារណៈលើក​ដំបូង​បន្ទាប់​ពីដំណឹង​លែង​លះ​របស់​លោក​ត្រូវ​បាន​ប្រកាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ជាក់ស្តែងតារាប្រុស​រូប​នេះ​នឹង​ បង្ហាញ​ខ្លួន​ក្នុង​សន្និសីទកាសែត របស់​រឿង​ "Love with Flaws" របស់​ស្ថានីយ​ទូរទស្សន៍​MBC។ ​ពោលគឺ​កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ​អ្នក​តំណាង​នៃ​សា្ថនីយទូរទស្សន៍MBC បាន​ប្រាប់​ដល់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​Ahn Jaehyun ក៏នឹង​មាន​វត្តមាន​ ចូល​រួម​ក្នុង​កម្មវិធី​សន្និសិទ្ធកាសែត ដែល​នឹង​រៀប​ចំឡើង​នៅ ​ថ្ងៃ​ទី​២៧​ខាង​មុខ​នេះ​។ ​ជារួមក្នុង​កម្ម​វិធី​នោះ​ក៏​មាន ​ការ​ចូល​រួម​ពី​តារា​សម្តែង​ផ្សេងៗ​ទៀត ​ដូចជា​Oh Yeonseo, Kim Seulhi, Goo Won, រួម​ទាំង​អ្នក​ដឹកនាំ​រឿងនេះ​ផ្ទាល់ ​គឺ​លោកOh Jinsuk ផង​ដែរ។

គួរ​បញ្ជាក់​ផងដែរថា ចំពោះ​ពេល​វេលានៃ ការ​ចាក់​ផ្សាយ​រឿង​ “Love With Flaws” នឹង​ចាប់​ផ្តើម​ធ្វើការ​ ចាក់​បញ្ចាំង​នៅ​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ខាង​មុខនេះ​បន្ទាប់​ពី​រឿង​ “Extraordinary You” ត្រូវបាន​បញ្ចប់ ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខនេះ​៕

Ahn Jaehyun
Ahn Jaehyun
Ahn Jaehyun
Ahn Jaehyun
Ahn Jaehyun
Ahn Jaehyun
Ahn Jaehyun
Ahn Jaehyun
Ahn Jaehyun
Ahn Jaehyun
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T