ក្ដុកក្ដួលណាស់! នេះជាទិដ្ឋភាពដ៏សោកសៅដែលមិត្តៗសិល្បករ ចូលរួមគោររពវិញ្ញាណក្ខន្ធព្រះបរមសព សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

//s5.kh1.co/c5/c50339f688c1521e099aedca093ba93ee569bac4.jpg
តារា & កម្សាន្ដ

 ២០-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ថ្មីៗនេះ ប្រជាជនក្នុងប្រទេសកម្ពុជាទាំងមូល កំពុងមានទុក្ខក្រៀមក្រំ យ៉ាងក្រៃលែង ចំពោះការយាងចូលទិវង្គតរបស់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាបុត្រីច្បងរបស់ព្រះករុណា សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា ដោយជរាពាធ ក្នុងមន្ទីរពេទ្យប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីម្សិលមិញនេះផងដែរ ព្រះសពរបស់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្ដម បុប្ផាទេវី ត្រូវបានដង្ហែមកដល់ព្រះរាជាណាចក្រកម្ពុជា តាមរយៈអាកាសយានដ្ឋានភ្នំពេញ។​ ក្នុងនោះដែរ មានពុកម៉ែបងប្អូន មន្ត្រីគ្រប់ជាន់ថ្នាក់ រួមទាំងសិល្បករ សិល្បការិនី ជាច្រើនរូប បានទៅចូលរួមដង្ហែព្រះសពតាមដងផ្លូវ ក្នុងអារម្មណ៍ដ៏ក្ដុកក្ដួលក្រលែង។

ជាមួយគ្នានេះដែរ អ្នកនាង ចន ច័ន្ទលក្ខិណា និងមិត្តៗរួមសិល្បៈមួយចំនួន បានមានវត្តមានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធរបស់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្ដម បុប្ផាទេវី ដែលព្រះសពបានតម្កល់ទុកនៅក្នុង វត្តបទុមវតីផ្ទាល់តែម្ដង។

ស្របក្នុងពេលកាន់ទុក្ខ ដ៏សោកសៅនេះ ទិដ្ឋភាពទាំងមូលនៅទីនោះ ពោរពេញដោយភាពក្រៀមក្រំ ទឹកមុខស្រពោនសោកស្ដាយ ចំពោះការសោយទិវង្គត និងបាត់បង់ធនធាន ដ៏មានតម្លៃមួយព្រះអង្គ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖​

 ច័ន្ទលក្ខិណា និងសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី 
 ច័ន្ទលក្ខិណា និងសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី 
លក្ខិណា ទៅគោរពវិញ្ញាណក្ខន្ធរបស់ព្រះរៀម បុប្ផាទេវី
លក្ខិណា ទៅគោរពវិញ្ញាណក្ខន្ធរបស់ព្រះរៀម បុប្ផាទេវី
ទិដ្ឋភាពពិធីគោរពវិញ្ញាណក្ខន្ធ
ទិដ្ឋភាពពិធីគោរពវិញ្ញាណក្ខន្ធ
ទិដ្ឋភាពពិធីគោរពវិញ្ញាណក្ខន្ធ
ទិដ្ឋភាពពិធីគោរពវិញ្ញាណក្ខន្ធ
ទិដ្ឋភាពពិធីគោរពវិញ្ញាណក្ខន្ធ
ទិដ្ឋភាពពិធីគោរពវិញ្ញាណក្ខន្ធ
ទិដ្ឋភាពពិធីគោរពវិញ្ញាណក្ខន្ធ
ទិដ្ឋភាពពិធីគោរពវិញ្ញាណក្ខន្ធ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T