«ប្រពន្ធបងមិនល្អមែនទេ?» ទើបចេញ MV យប់មិញ តែសន្ទុះហ្វេន គាំទ្រដូចបាក់ទំនប់ (មានវីដេអូ)

//s5.kh1.co/7b/7b0f33bdd3653059e7d07d3a60bd45a204e4c69a.jpg
តារា & កម្សាន្ដ

 ២០-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីយប់មិញនេះ MV បទចម្រៀងកំពុងល្បីមានចំណងជើងថា «ប្រពន្ធបងមិនល្អមែនទេ?» ច្រៀងដោយកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ខេមរៈ សិរីមន្ត និងអ្នកនាង ពេជ្រ សោភា បានចេញជាផ្លូវការហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីបទចម្រៀងនេះចេញភ្លាម គេសង្កេតឃើញថាសន្ទុះនៃការគាំទ្រហាក់កើនឡើង គួរឲ្យកត់សម្គាល់មែនទែន ព្រោះថាអមជាមួយសាច់រឿងនៃ MV ចម្រៀងមួយបទនេះ ពិតជាត្រូវសាច់រឿងអ្នកគាំទ្រជាច្រើន។

ម៉្យាងវិញទៀត គេសង្កេតឃើញថា បើគិតមកត្រឹមពេលនេះ បទ «ប្រពន្ធបងមិនល្អមែនទេ?» ទើបតែចេញបាន ១៣ម៉ោងប៉ុណ្ណោះ ក៏ប៉ុន្តែចំនួនអ្នកចូលមើលលើបណ្តាញសង្គមជិត១លានដងទៅហើយ ឯចំណែកចំនួនអ្នកចែករំលែកបន្តវិញ ក៏កើនឡើងជាង៣ម៉ឺននាក់ផងដែរ។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថាបទ «ប្រពន្ធបងមិនល្អមែនទេ?» ពិតជាមានមហាជនគាំទ្រខ្លាំងមែនទែន ព្រោះថាមិនត្រឹមតែបទចម្រៀងពីរោះនោះទេ ចំណែកឯ MV វិញក៏មិនធម្មតាដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនា MV ខាងក្រោម៖

បទ «ប្រពន្ធបងមិនល្អមែនទេ?»
បទ «ប្រពន្ធបងមិនល្អមែនទេ?»
បទ «ប្រពន្ធបងមិនល្អមែនទេ?»
បទ «ប្រពន្ធបងមិនល្អមែនទេ?»
បទ «ប្រពន្ធបងមិនល្អមែនទេ?»
បទ «ប្រពន្ធបងមិនល្អមែនទេ?»
ពេជ្រ សោភាខេមរៈ​ សិរីមន្ត
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T