ត្រូវប៉ាន់អ្នកចូលចិត្តបង្កើត meme ហើយ ក្រុមការងារ Facebook ទើបតែបញ្ចេញកម្មវិធីថ្មី

//s5.kh1.co/b7/b722ff831b45dd39be4420574716431e94a29808.png
បច្ចេកវិទ្យា

 ១២-ឧសភា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

ត្រូវប៉ាន់អ្នកចូលចិត្តបង្កើត meme ហើយ ក្រុមការងារ Facebook ទើបតែបញ្ចេញកម្មវិធីថ្មី

បរទេស៖ NPE​​ ដែលជាក្រុមការងារមួយរបស់ Facebook បានបញ្ចេញកម្មវិធីមួយដែលមានឈ្មោះថា Whale។ កម្មវិធីថ្មីមួយនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្កើត meme ដោយប្រើរូបភាពជាមួយការសរសេរនិងស្ទីកឃ័រផងដែរ រួចចែករំលែកវាទៅកាន់បណ្ដាញសង្គម។ ការពិតទៅកម្មវិធីមួយនេះមិនមែនជាកម្មវិធីដំបូងសម្រាប់បង្កើត meme នោះទេ មានកម្មវិធីស្រដៀងគ្នានេះជាច្រើន ប៉ុន្តែកម្មវិធី Whale អនុញ្ញាតដល់អ្នកប្រើប្រាស់ធ្វើការទាញយកនិងប្រើប្រាស់ដោយឥតគិតថ្លៃ។ នៅក្នុងកម្មវិធីនេះដែរ អ្នកប្រើប្រាស់អាចកំណត់រូបភាពដោយដាក់ effects, emojis, សរសេរអក្សរ, និង filters ដូចជាភ្នែកឡាស៊ែរ មុខធំ​ និងទាញមុខតាមបែបផ្សេងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធី Whale នៅលើ App Store
កម្មវិធី Whale នៅលើ App Store

មិនត្រឹមតែប្រើសម្រាប់ចែករំលែក​ meme កម្មវិធីនេះក៏អនុញ្ញាតឲ្យអ្នកប្រើធ្វើការបង្កើតស្ទីកឃ័របានដោយខ្លួនឯងផងដែរ។ ដូចនេះសម្រាប់អ្នកដែលមានជំនាញខាងគូររូប ពួកគេអាចប្រើប្រាស់មុខងារសម្រាប់គូរ កាត់ និងបិទសម្រាប់បង្កើតស្ទីកឃ័រថ្មីៗ។ កម្មវិធី​ Whale បានដាក់ឲ្យទាញយកនៅក្នុង App Store ប៉ុន្តែនៅមិនទាន់ដាក់ឲ្យប្រើទូលំទូលាយនោះទេ​ ពោលគឺឥឡូវនេះវាមានវត្តមានតែនៅក្នុងប្រទេសកាណាដាមួយប៉ុណ្ណោះ ចំពោះប្រទេសផ្សេងទៀតដូចជាអាមេរិកត្រូវរង់ចាំនៅពេលក្រោយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T