សាហាវណាស់!! R.Madrid ដាក់ជួរមុខ ៤រូបឲ្យ Liverpool ជាថ្នូរនឹងការចង់បាន Van Dijk

//s5.kh1.co/3b/3b822a1d8b68dab92e9b46d3bbb4a50ea10e8bff.jpg
កីទ្បា

 ១៩-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិប Real Madrid បានចាប់អារម្មណ៍ចង់បានខ្សែការពាររបស់ Liverpool កីឡាករ Virgil van Dijk។ ហើយក្លិបយក្សអេស្ប៉ាញបានដាក់កីឡាករ ៤រូបសំខាន់ៗរួមមាន Bale, Isco, Asensio និង  Modric ជាថ្នូរនឹងការដោះដូរជាមួយខ្សែការពារជម្រើសជាតិហូឡង់ Van Dijk។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Virgil van Dijk
កីឡាករ Virgil van Dijk

បើតាមសារព័ត៌មាន CaughtOffside បានចុះផ្សាយថា Real Madrid បានចាប់អារម្មណ៍ចង់បានតួអង្គសំខាន់របស់ Liverpool នៅតំបន់ការពារ Van Dijk ហើយបានដាក់កីឡាករសំខាន់របស់ខ្លួនដល់ទៅ៤រូបដូចបានរៀបរាប់ឲ្យ Liverpool ជ្រើសយកម្នាក់ដើម្បីជាបើកការផ្លូវក្នុងការនាំយក Van Dijk។

ក្រោយផ្លាស់ពី Southampton មកចូលរួមជាមួយ Liverpool ខ្សែការពារតម្លៃខ្លួន ៨៥លានអឺរ៉ូបានជួយឲ្យហង្សក្រហម ក្លាយជាជើងឯកពានរង្វាន់ Champions League កាលពីរដូវកាលមុន និងជាជើងឯករងពានរង្វាន់ Premier League ផងដែរ។ ខណៈរដូវកាលថ្មីនេះ Liverpool កំពុងតែធ្វើបានល្អ ដោយឈរនៅចំណាត់ថ្នាក់លេខ១ក្នុងតារាង Premier League លេង១២ប្រកួត ឈ្នះ១១ និងស្មើ១៕

កីឡាករ Gareth Bale
កីឡាករ Gareth Bale
កីឡារក Marcos Asensio
កីឡារក Marcos Asensio
កីឡាករ Luka Modric
កីឡាករ Luka Modric
កីឡាករ Isco
កីឡាករ Isco

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T