កូរ៉េខាងត្បូង ៖ ហ្វេនៗកាន់តែប្រាកដចិត្តហើយថា កំលោះសង្ហាញញឹមស្រស់ Cha Eunwoo សមាជិកក្រុម ASTRO គឺពិតជាពូកែគ្រប់យ៉ាង ដូចដែលហ្វេនៗរំពឹងទុកមែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីមុន លោកធ្លាប់បានបង្ហាញពីទេពកោសល្យនៃការរាំ ការច្រៀង ការសម្ដែង រួមទាំងការលេងឧបករណ៍ភ្លេងបានយ៉ាងល្អ។ ពេលនេះ Cha Eunwoo បានបង្ហាញឲ្យឃើញពីទេពកោសល្យដ៏អស្ចារ្យរបស់លោក ទៅលើផ្នែកកីឡាវិញម្ដង។
គួរបញ្ជាក់ផងដែរថា នៅក្នុងឈុតមួយនៃវីដេអូ Eunwoo Like ដែលលោកបានបង្ហោះក្នុង Youtube កាលពីពេលថ្មីៗនេះ បានបង្ហាញឈុតខ្លីៗនៃសកម្មភាពភាពលេងបាល់បោះរបស់លោក ជាមួយនឹងក្រុមការងារផងដែរ។
ទោះបីជាវីដេអូបានបង្ហាញជាឈុតខ្លីៗ ប៉ុន្តែហ្វេនៗប្រាកដចិត្តថា លោកពិតជាចូលចិត្តកីឡាប្រភេទនេះខ្លាំងណាស់ ហើយថែមទាំងលេងពូកែមិនអន់ទេ។
ជាការពិតណាស់ ហ្វេនៗកំពុងតែឆ្ងល់ថា តើអ្វីទៅដែល Cha Eunwoo មិនអាចធ្វើបាននោះ?
តោះមកទស្សនាវីដេអូខាងក្រោម ៖


