ថាម៉េច? ទើបរៀបការសោះ ពេលនេះលេចលឺថា Hailey ចាប់បាន Justin លួចទាក់ទងកូនស្រី ប្រធានាធិបតីអាមេរិក?

//s5.kh1.co/70/70ee38258f6ee968020e498cb496e355ce6de3dc.jpg
នារី

 ១៩-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ បើគិតមកត្រឹមពេលនេះ តារាចម្រៀងប៉ុបលោក Justin Bieber និងនាង Hailey Baldwin ទើបតែរៀបការពេញច្បាប់ជាមួយគ្នាតែប៉ុណ្ណោះ។ ក៏ប៉ុន្តែស្រាប់តែថ្មីៗនេះ មានព័ត៌មានពាក្យចចាមអារ៉ាមបានលេចលឺថា រូបលោកនិងប្រពន្ធរបស់ខ្លួនបានឈ្លោះប្រកែកជាមួយគ្នា ដោយសារតែនាង Hailey ចាប់បានលោក Justin មានទំនាក់ទំនងស្នេហាជាមួយនាង Tiffany Trump ដែលជាកូនស្រីពៅរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ផ្អែកតាមប្រភព NW បានឲ្យដឹងថា លោក Justin និងនាង Hailey មានភាពមិនចុះសម្រុងនឹងគ្នា ដោយតារាម៉ូដែលវ័យ២៣ឆ្នាំរូបនេះ ដឹងព័ត៌មានថាប្តីរបស់ខ្លួន ទាក់ទងនឹងនាង Tiffany Trump កាលពីឆ្នាំ ២០១៥។ រឿងរ៉ាវនេះដែរ នាង Hailey បានដឹងពីមិត្តរបស់នាង Tiffany ហើយក្រោយមក Hailey ក៏ព្យាយាមសួរទៅលោក Justin ក៏ប៉ុន្តែលោកបានបដិសេធដែលធ្វើនាង Hailey ខឹងយ៉ាងខ្លាំង។

ជាក់ស្តែង បើតាមប្រភពបន្តបានឲ្យដឹងថា នាង Hailey បានស្រលាញ់លោក Justin គ្រប់បែបយ៉ាង ដោយមិនប្រកាន់ពីអតីតរបស់លោកនោះទេ ក៏ប៉ុន្តែចំពោះរឿងរ៉ាវរវាងប្តីនាង និងនាង Tiffany Trump គឺជាបញ្ហាផ្សេង ព្រោះនាងគិតថារឿងនេះ ពិតជាមិនធម្មតានោះទេ។ ឯចំណែកហេតុផលដែលនាងខឹងនោះ គឺពីមុនមក គ្រប់កម្មវិធីជប់លៀងដែលមានវត្តមាននាង Tiffany Trump ចូលរួម គឺលោក Justin តែងតែទៅជានិច្ច ហើយកាលពីឆ្នាំមុនវិញ លោកបានបញ្ចុះបញ្ចូលនាង Hailey ឲ្យទៅកម្មវិធីដែលរៀបចំឡើងដោយនាង Tiffany ក្នុងកម្មវិធីបុណ្យឯករាជ្យរបស់អាមេរិកថែមទៀតផង។

ទោះជាយ៉ាងណាក្តី ចំពោះពាក្យចចាមអារ៉ាមនេះ ត្រូវបាន Gossip Cop ចូលមកហើយបដិសេធថា វាមិនមែនជារឿងពិតនោះទេ ហើយលោក Justin Beiber ក៏មិនបានធ្វើបែបនេះដែរ។ មួយវិញទៀត បើតាមប្រភពបន្តចេញមុខបកស្រាយបានឲ្យដឹងថា គូស្វាមីភរិយាថ្មីថ្មោងនេះ មិនមានការឈ្មោះប្រកែកគ្នានោះទេ ហើយពួកគេកំពុងតែដើរលេងយ៉ាងសប្បាយ និងបង្ហោះរូបផ្អែមល្ហែមជាមួយគ្នាថែមទៀតផង។ ទាំងនេះ​នៅតែជាមន្ទិលសង្ស័យរបស់អ្នកគាំទ្រ ហើយពេលនេះមិនទាន់មានការចេញមុខបកស្រាយពីសាមីខ្លួនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Tiffany Trump
Tiffany Trump
Justin និង Hailey
Justin និង Hailey
Justin និង Hailey កំពុងដើរលេង
Justin និង Hailey កំពុងដើរលេង
Justin និង Hailey កំពុងដើរលេង
Justin និង Hailey កំពុងដើរលេង
Justin និង Hailey កំពុងដើរលេង
Justin និង Hailey កំពុងដើរលេង
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T