បន្ទាប់ពីមានភ្លើងឆេះព្រៃកន្លងមក សត្វកូឡាកំពុងទទួលការជួយសង្គ្រោះ

//s5.kh1.co/52/52be1d12a534c9618b80ec82eafc2e20e44f4567.png
សង្គម

 ១៩-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អូស្ដ្រាលី៖ ចំនួនសត្វកូឡានៅក្នុងប្រទេសអូស្ត្រាលីកំពុងរងការគំរាមកំហែងដោយសារភ្លើងឆេះព្រៃអស់ទហំផ្ទៃដី២.5លានអានៅក្បែរឆ្នេរសមុទ្រភាគខាងកើតប្រទេស។​ យ៉ាងហោចណាស់ក៏មានមនុស្សជាង៦នាក់ស្លាប់និងផ្ទះ៣០០ខ្នងត្រូវបានលេបត្របាក់ដោយគ្រោះអគ្គីភ័យនេះ។ ក្រុមជួយសង្គ្រោះបានស្វែងរកសត្វកូឡាដែលនៅមានជីវិតនិងបានយកសត្វកូឡាចំនួន៣១ក្បាលទៅសង្គ្រោះនៅមន្ទីរពេទ្យ Port Macquarie Koala ដើម្បីព្យាបាលការរលាកនិងការបាត់បង់ជាតិទឹក នេះបើតាមសេចក្តីប្រកាសរបស់មន្ទីរពេទ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភ្លើងឆេះព្រែនៅអូស្ដ្រាលី
ភ្លើងឆេះព្រែនៅអូស្ដ្រាលី

មូលនិធិ GoFundMe បានសាងសង់ស្ថានីយ៍ផ្គត់ផ្គង់ទឹកជាច្រើនដល់សត្វកូឡាដែលខ្សោះជាតិទឹកនិងបាត់បង់ទីជម្រកដោយសារភ្លើងឆេះព្រៃ ហើយសាងសង់កន្លែងបង្កាត់ពូជមួយដែលមានឈ្មោះថា Koala Ark ដើម្បីឲ្យសត្វដែលនៅសល់រស់នៅ។ ចំនួនសត្វកូឡាកំពុងរងការគំរាមកំហែងដោសារការបាត់បង់ទីជម្រក ជំងឺ និងការបង្កាត់ពូជ។ សត្វកូឡាញីខ្លះអាចបង្កើតកូនចំនួន១ក្នុងរយៈពេលមួយឆ្នាំ ខ្លះទៀតអាចបង្កើតកូនចំនួន១ក្នុងរយៈពេល២ទៅ៣ឆ្នាំ ប៉ុន្តែចំនួនសត្វកូឡាធ្លាក់ចុះក៏ដោយសាររងការវាយប្រហារពីសត្វឆ្កែនិងត្រូវឡានបុកងាប់ក៏មាន។​ មូលនិធិកូឡាអូស្ត្រាលីបានប៉ាន់ស្មានថាយ៉ាងហោចណាស់មានសត្វកូឡាចំនួនបួនពាន់ក្បាលត្រូវបានសម្លាប់ដោយសារតែឡាននិងឆ្កែជារៀងរាល់ឆ្នាំ។

សត្វកូឡាដែលរងគ្រោះត្រូវបានគេបញ្ចុកទឹក
សត្វកូឡាដែលរងគ្រោះត្រូវបានគេបញ្ចុកទឹក

មានស្វាមីភរិយាមួយគូបានជួយសត្វកូឡាដែលរងរបួសទៅផ្ទះរបស់ពួកគេដើម្បីធ្វើការព្យាបាលសម្អាតរោមដែលត្រូវភ្លើងឆេះនិងលាបថ្នាំនៅកន្លែងដែលមានរបួស។ ក្នុងរយៈពេលមួយអាទិត្យនេះពួកគេបានជួយសង្គ្រោះសត្វកូឡាចំនួន២៤ក្បាលរួចមកហើយ។ សត្វកូឡាងាយរងទទួលគ្រោះថ្នាក់ពីគ្រោះអគ្គីភ័យណាស់ ដោយសារពេលមានភ្លើងឆេះម្ដងៗពួកវាប្រឹងស្រវាឡើងដើមឈើខ្ពស់ៗ បើសិនជាពួកវារួចជីវិត ពួកវានឹងធ្វើដំណើរកាត់វាលដែលខ្លោចដើម្បីស្វែងរកទីជម្រកថ្មី៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T