កាស​ស្តាប់​ត្រចៀក​ធ្វើ​ឲ្យ​យុវវជន​កាន់​តែ​ច្រើន​ស្តាប់​លែងលឺ

//s5.kh1.co/0a/0a374db7c8107f45cc708f292675a7424d9540d5.jpg
នារី

 ១៩-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អ្នក​ប្រហែល​ជា​ធ្លាប់​គិត​ថា សមត្ថភាព​នៃ​ការ​ស្តាប់​របស់​អ្នក​នឹង​បាត់​បង់ស្រប​ទៅ​តាម​ដំណើរ​ឈាន​ទៅ​មុខ​នៃ​វ័យ​របស់​អ្នក​ ក៏ប៉ុន្តែ​វាមិន​មែន​ដូច្នេះ​ទៀត​ឡើយ​នៅ​ក្នុង​យុគសម័យ​ទំនើប​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាស​ដែល​អ្នក​ប្រើប្រាស់​សម្រាប់​ស្តាប់​តន្ត្រី ឬ​ស្តាប់​សម្លេង​ខ្សែភាព​យន្ត​អាច​នឹង​មាន​តម្លៃ​រហូត​ដល់​ទៅ​រាប់​រយ​ដុល្លារ​ ក៏ប៉ុន្តែ​អ្នក​អាច​នឹង​ទទួល​បាន​មក​វិញ​នូវ​ការ​បាត់បង់​សមត្ថភាព​ក្នុង​ការ​ស្តាប់លឺ​របស់​អ្នក​ ​ហើយ​គ្មាន​វិធី​ណា​អាច​នាំ​យកវា​​មក​វិញ​បាន​ឡើយ។ នេះ​គឺ​ជាអ្វី​ដែល​ក្រុម​អ្នក​ជំនាញ តែង​តែ​​បាន​និយាយ​ប្រាប់​អ្នក​ ក៏​ប៉ុន្តែ​បញ្ហា​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ​ហើយ។

លោក Ron Eavey វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ជម្ងឺ​ត្រចៀក​បាន​ឲ្យ​ដឹង​ថា៖ «ប្រមាណ​យុវវ័យ​ម្នាក់​ក្នុង​ចំណោម ២០ នាក់​នៅ​សហរដ្ឋ​អាមេរិក​បាន​បាត់​បង់​សមត្ថភាព​ក្នុង​ការ​ស្តាប់​លឺ​របស់​ខ្លួន​។ ពួកគេ​ពុំ​បាន​ដឹង​ពី​គ្រោះ​ភ័យ​ដែល​គេ​កំពុង​តែ​បង្ក​មក​លើ​ខ្លួនឯង​នោះ​ឡើយ»។

លោក​វេជ្ជបណ្ឌិត Eavy ​បាន​បន្ថែម​ទៀតថា ជាង ២០ ភាគរយ​នៃ​សិស្ស​នៃ​វិទ្យាល័យ​មាន​សម្លេង​រោរទិ៍​នៅ​ក្នុង​ត្រចៀក​របស់​គេ​អស់​មួយ​ជីវិត។

លោក​ពន្យល់​ថា៖ «​តួលេខ​នេះ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ពោល​គឺ​កើន​ឡើង ១ ភាគ​បី​ក្នុង​រយៈពេល ១៥ ឆ្នាំ​ចុង​ក្រោយ​នេះ។

មនុស្ស​ភាគ​ច្រើន​យល់​ថា កាស​ប្រភេទ​ញ៉ុក​ចូល​ត្រចៀក​បង្ក​គ្រោះ​ថ្នាក់​ជាង​កាស​ដែល​ពាក់​នៅ​លើ​ក្បាល។ ក៏​ប៉ុន្តែ​រវាងកាស​ទាំង​ពីរ​ប្រភេទ​នេះ ពុំ​មាន​មួយ​ណា​ល្អ​ជាង​មួយ​ណា​ឡើយ បើទោះ​បី​ជា​កាស​ញ៉ុក​ក្នុង​ត្រចៀក​អាច​នាំ​បរិមាណ​សម្លេង​ចូល​ជ្រៅ​ទៅ​ក្នុង​ត្រចៀក​ជាង​កាស​ពាក់​លើ​ក្បាល​យ៉ាង​ណាក្តី។

ការ​បាត់​បង់​សមត្ថភាព​ក្នុង​ការ​ស្តាប់​បណ្តាល​មក​ពី​ការ​ស្តាប់​សម្លេង​ខ្លាំង​រយៈ​ពេល​យូរ ដោយ​សម្លេង​ខ្លាំង​ដែល​ចូល​ទៅ​ក្នុង​ត្រចៀក​ ហើយ​បុក​ខ្ទប់​នឹង​ក្រដាស​ត្រចៀក។ ជាង​នេះ​ទៅ​ទៀត​នោះ យុវវ័យ​​ដែល​មាន​វ័យ​កាន់​តែ​ក្មេង ហានិភ័យ​ក៏​កាន់​តែ​មាន​ខ្ពស់​ផង​ដែរ​។

អ្នក​ស្រី Jennifer Taylor ជា​សោតវិទូ​ម្នាក់​បាន​ឲ្យ​ដឹងថា៖​«សម្រាប់​កុមារ​តូចៗ ត្រចៀក​របស់​ពួក​គេ​ក៏​កាន់​តែ​តូច​ដែរ ជា​ហេតុ​ធ្វើឲ្យ​សម្លេង​លាន់​លឺ​កាន់​តែ​ខ្លាំង​ក្នុង​ត្រចៀក ធ្វើ​ឲ្យ​កម្រិត​នៃ​គ្រោះ​ថ្នាក់​កាន់​តែ​ខ្ពស់»។

ដំណើរ​នៃ​ការ​បាត់​បង់​សមត្ថភាព​នៃ​ការ​ស្តាប់​លឺ​កើតឡើង​ជាសន្សឹមៗ។ ដូច្នេះហើយ នៅ​ក្នុង​វ័យ​ក្មេង វា​ត្រឹម​តែ​​បង្ក​ជា​សម្លេង​រោទន៍​ក្នុង​ត្រចៀក​តែ​ប៉ុណ្ណោះ​​ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ឈាន​ទៅ​ដល់​វ័យ​កណ្តាល វា​នឹង​បណ្តាល​ឲ្យ​ស្តាប់​អ្វី​លែងលឺ​តែ​ម្តង។

អ្នកស្រី Taylor បាន​បន្ថែម​ទៀត​ថា៖​«​ប្រសិន​ជា​អ្នក​អាច​លឺ​អ្វី​ដែល​យុវវ័យ​ម្នាក់​កំពុង​តែ​ស្តាប់​ដោយ​កាស​របស់​គេ ជា​ទូទៅ​នេះ​ជា​កម្រិត​លឺ​ខ្លាំង​ពេក​ហើយ»។

អ្នក​ស្រី​បាន​អះអាង​ថា ការ​កំណត់​កម្រិត​សម្លេង​ត្រឹម ៥០ គឺ​ជាវិធី​ល្អបំផុត​ក្នុង​ការ​ស្តាប់​ដោយ​ប្រើ​ប្រាស់​កាស៕
ប្រភព៖ Daily Heath

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T