បើក​បណ្តើរ ភ័យ​បណ្តើរ​… មិនដឹង​លូន​មក​​សម្ងំ​ក្នុង​ឡាន​​ពី​អង្កាល់​ ពស់​ថ្លាន់​​​ប៉ុន​​ក​.​ដៃ!

//s5.kh1.co/94/94db519a320ed100e45c72f48973b9e6fbb2ca49.jpg
សង្គម

 ១៩-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​១​គ្រឿង​ទាំង​ការ​ភិ​យ​ភ័យ​សំដៅ​ចូល​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ បន្ទាប់​​ពី​មាន​សត្វ​ពស់ថ្លាន់​១​ក្បាល​ទំហំ​ប៉ុន​ក​.​ដៃ​មនុស្ស​ចាស់​លូន​ចូល​ទៅ​សម្ងំ​នៅ​ក្នុង​រថយន្ត​របស់​គាត់​មិនដឹង​ថា ចូល​តាំងពី​ពេល​ណា​ឡើយ លុះ​ពេល​កំពុង​បើករថយន្ត​តាម​ផ្លូវ​ចេញពីផ្ទះ​បន្តិច ទើប​ប្រទះ​ឃើញ​ពស់​នេះ​ក្នុង​រថយន្ត​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ក្នុង​សាលាសង្កាត់​ចោម​ចៅ​៣ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/ad/ad66ecf04aea8e50c02843550c9fee26924bcf07.jpg

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​ដែល​ត្រូវ​ពស់ថ្លាន់​លូន​ចូល​ទៅ​សម្ងំ​នោះ​ម៉ាក TOYOTA RAV4 ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ​ភ្នំពេញ 2R-6262 ហើយ​ម្ចាស់​មិន​បាន​ប្រាប់​ឈ្មោះ​ឡើយ គ្រាន់តែ​ប្រាប់​ថា គាត់​ជា​អ្នក​រស់នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ តែ​ប៉ុណ្ណោះ​។

បើ​តាម​បុរស​ជា​ម្ចាស់​រថយន្ត​រូប​នេះ​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា គាត់​មិន​បានដឹង​ថា ពស់ថ្លាន់​នេះ​លូន​ចូល​ទៅ​សម្ងំ​នៅ​ក្នុង​រថយន្ត​របស់​គាត់​តាំងពី​ពេល​ណា​មក​នោះ​ទេ ហើយ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ គាត់​បាន​បើករថយន្ត​ចេញពីផ្ទះ​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​២ ជិត​សាល​សង្កាត់​ចោម​ចៅ​៣ ដែរ​។ ហើយ​ពេល​ពេល​ចូល​បើក​ដំបូង គាត់​អត់​បានឃើញ​ពស់ថ្លាន់​នេះ​ឡើយ លុះ​ពេល​បើក​ចេញ​ផុត​ពី​ផ្ទះ ស្រាប់តែ​ឃើញ​ពស់​នេះ​នៅ​ក្រោម​ពូករថ​យន្ត​តែ​ម្តង​។

https://s5.kh1.co/__image/w=650,h=379,q=100/9c/9c8d9b2fd617c5fecffb178ca8420596c941e0f5.jpg

ប្រភព​ដដែល​បន្ត​ថា ខណៈនោះ​គាត់​មានការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់ ហើយដោយ​សារ​តែ​ជ្រុល​ហួស​ទៅ​ហើយ ទើប​បន្តដំណើរ​សំដៅ​ចូល​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ចាប់​វា​ចេញពី​ក្នុង​រថយន្ត និង​ប្រគល់​ជូន​ខាង​ក្រុម​អភិ​ក្ស​សត្វព្រៃ​តែ​ម្ដង​។

ដោយឡែក​ខាង​មន្ត្រី​អភិរក្ស​សត្វព្រៃ ក៏​បាន​ទៅ​ទទួលយក​ពស់​នោះ​ភ្លាម​ៗ​ដែរ និង​បាន​បញ្ជាក់​ថា ពួក​គាត់​ធ្លាប់​បាន​ទទួលយក​ពស់ថ្លាន់​ដែល​ប្រជាពលរដ្ឋ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាប់​បាន​ចំនួន​១០៤​ក្បាល​មក​ហើយ ដោយ​បាន​យក​ទៅ​លែង​នៅ​ឯ​សួនសត្វ​ភ្នំ​តា​ម៉ៅ​។

https://s5.kh1.co/__image/w=650,h=379,q=100/4c/4c491b3e54930ae775dcdb7e516cfd668017aafe.jpg

ទាក់ទង​នឹង​បញ្ហា​ខាងលើ​នេះ អាជ្ញាធរ​បាន​និយាយ​ថា បច្ចុប្បន្ន​ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺជា​តំបន់​អភិវឌ្ឍន៍​មានការ​ចាក់​ដី​លុប​បឹង​ប្រឡាយ ត្រពាំង​ទឹក ព្រៃ និង​ថ្លុក ដែល​ជា​ជម្រក​សត្វ​ពស់ និង​មច្ឆា​ផ្សេង​ៗ ដូច្នេះ​ហើយ​ទើប​ពួក​វា​គ្មាន​កន្លែង​រស់នៅ​ដូច​មុន ក៏​លូន​ចេញ ហើយ​ឲ្យ​តែ​មាន​កន្លែង​ចូល​បាន គឺ​វា​លូន​ចូល​ហើយ ជាក់ស្ដែង​ដូច​ជា​ការ​លូន​ចូល​ក្នុង​រថយន្ត​របស់​សត្វ​ពស់​នេះ​ជាដើម​៕

https://s5.kh1.co/__image/w=650,h=379,q=100/d7/d723bfe023c39b7ca9ee7ef81b2d35ef318feac9.jpg
https://s5.kh1.co/__image/w=650,h=379,q=100/b2/b2dc7bd9fa4fcc2407507a7d478dbb23e0d6c7ba.jpg
https://s5.kh1.co/__image/w=650,h=379,q=100/72/728aff19f2cb1df6b04ca4708160cf04f569f1bb.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T