មុនជួបហុងកុងល្ងាចនេះ ទៅទស្សនាគ្រាប់បាល់ទាំងអស់រវាងកម្ពុជា និងហុងកុង កាលពីជើងទីមួយ (មានវីដេអូ)

//s5.kh1.co/2e/2eba4a27e7ec1b2d3b8e74c6ee7de2841c53c9ff.jpg
កីទ្បា

 ១៩-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អាស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបជាមួយក្រុមម្ចាស់ផ្ទះហុងកុង ក្នុងការប្រកួតទី៤ ពូលC វគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដែលការប្រកួតនឹងនៅធ្វើឡើងនៅល្ងាចនេះ វេលាម៉ោង ៧ល្ងាច (ម៉ោងក្នុងប្រទេសកម្ពុជា)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=366,q=100/c4/c4862e90f3086ccc0d689e976235f05e87c0b279.jpg

ក្រឡេកទៅមើលការដែលប៉ះគ្នាជើងទីមួយ ក្នុងការប្រកួតទី១ ពូលC កម្ពុជា បានប្រកួតស្មើគ្នាជាមួយហុងកុង ដោយលទ្ធផល ១ទល់នឹង១ ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ជិត ៥ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិច កាលពីថ្ងៃទី០៥ ខែកញ្ញាកន្លងទៅ។

ការប្រកួតរវាងកម្ពុជា​ និងហុងកុង កាលពីជើងទីមួយ
ការប្រកួតរវាងកម្ពុជា​ និងហុងកុង កាលពីជើងទីមួយ

នៅចាំបានថាការប្រកួតនោះហុងកុងជាអ្នកបើកការនាំមុខមុនមកលើម្ចាស់ផ្ទះកម្ពុជាដោយកាស៊ុតរបស់កីឡាករ Tan Chun Lok នៅនាទី១៦។ យ៉ាងណាមិញ នៅនាទីទី៣៤ កម្ពុជា បានវាយបកតាមស្មើវិញតាមរយៈការស៊ុតជើងស្ដាំបញ្ចូលទីរបស់ខ្សែប្រយុទ្ធជួរមុខ កែវ សុខផេង បន្ទាប់ពីការបញ្ជូនបាល់ចោះយ៉ាងល្អរបស់ សេត រ៉ស៊ីប។ ការប្រកួតបញ្ចប់វគ្គទីមួយក្រុមទាំងពីរស្មើគ្នា ១-១។

ការប្រកួតរវាងកម្ពុជា​ និងហុងកុង កាលពីជើងទីមួយ
ការប្រកួតរវាងកម្ពុជា​ និងហុងកុង កាលពីជើងទីមួយ

ការប្រកួតនៅវគ្គទីក្រុមទាំងពីរមិនអាចទម្លុះសំណាញ់ទីគ្នាបាននោះទេ បើទោះបីជាមានការសម្រុកគ្នាទៅវិញទៅមកខ្លាំងក្ដី។ ជាពិសេសនៅនាទីទី៧៥ ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បានធ្វើឲ្យអ្នកគាំទ្រក្រោកពីកៅអីក្រោយស៊ុតប៉ះបង្គោលទី។ ជាលទ្ធផលបញ្ចប់ការប្រកួត កម្ពុជា​និងហុងកុង ចែកគ្នាម្នាក់១ពិន្ទុក្នុងការប្រកួតដំបូង។

យើងនឹងរង់ចាំមើលទាំងអស់គ្នាថាតើលទ្ធផលការប្រកួតថ្ងៃនេះវិញ ក្រុមខាងណានឹងទទួលបាន៣ពិន្ទុ ឬក៏ចែកគ្នាម្នាក់១ពិន្ទុដូចកាលពីជើងទីមួយ?

សូមទស្សនាវីដេអូខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T