ក្រុមគោព្រៃកម្ពុជា បានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួត បើទោះជាមានបាតុកម្មនៅជិតសណ្ឋាគារ ដែលខ្លួនស្នាក់នៅក៏ដោយ!

//s5.kh1.co/10/10c27f38b84ccec80c0351eed9074f6a233d2411.jpg
កីទ្បា

 ១៩-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ហុងកុង៖ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Felix ត្រូវបានអ្នកសារព័តមានហុងកុង សួរទាក់ទងនឹងចំណាប់អារម្មណ៍របស់លោកជុំវិញបញ្ហាបាតុកម្មនៅក្នុងសង្គមហុងកុងនាពេលបច្ចុប្បន្ន ហើយមានបាតុកម្មនៅជិតសណ្ឋាគារ ដែលក្រុមកម្ពុជាស្នាក់នៅថា «តើអាចប៉ះពាល់ដល់ការត្រៀមខ្លួនរបស់កម្ពុជាដែរ ឬទេ?»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការឆ្លើយតបលោក Felix បាននិយាយថា៖

«ពួកយើងមិនបានជួបប្រទះនូវរឿងអ្វីនោះទេ។ ជាការពិតណាស់នៅពេលពួកយើងចេញទៅក្រៅប្រទេសម្ដងៗ ពួកយើងផ្ដោតលើអ្វីដែលពួកយើងត្រូវធ្វើ។ ខ្ញុំបានដឹងថាអ្វីកំពុងកើតឡើង... បាល់ទាត់មិនគួរលាយឡំនឹងនយោបាយទេ។ ពួកយើងនឹងផ្ដោតលើការប្រកួតរបស់ពួកយើង។ ខ្ញុំពិតជាមានការសោកស្ដាយសម្រាប់ទីក្រុងហុងកុង ហើយសង្ឃឹមថាហុងកុងនឹងស្វែងរកដំណោះស្រាយដោយសន្តិវិធី»។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរទៅសុខទុក្ខក្រុមបាល់ទាត់ហុងកុងនៅកីឡាដ្ឋានហុងកុងសម្រាប់ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Qualification Round 2 នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ វេលាម៉ោង៧ល្ងាច (ម៉ោងនៅកម្ពុជា)។ មុនការប្រកួតលោក Felix Dalmas គ្រូបង្គោលក្រុមកម្ពុជា បានលើកឡើងពីស្ថានភាពកូនក្រុម ក្រោយពីការទៅដល់ទីក្រុងហុងកុង។

សកម្មភាពហ្វឹកហាត់របស់ក្រុមគោព្រៃកម្ពុជា
សកម្មភាពហ្វឹកហាត់របស់ក្រុមគោព្រៃកម្ពុជា

លោក Felix បានឱ្យដឹងផងដែរថា ក្រុមគោព្រៃកម្ពុជា បានត្រៀមខ្លួនបានយ៉ាងល្អ និងរួចរាល់ សម្រាប់ការប្រកួត។ លោកថា ស្មារតីរបស់ក្រុមគឺល្អ មានឆន្ទៈមោះមុត ចំពោះការប្រកួតជាមួយហុងកុង ដើម្បីដណ្ដើមយក៣ពិន្ទុ។

កីឡាករជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន
កីឡាករជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda 
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda 

ក្រុមហ៊ុន CBS ដែលមានស្ថានីយទូរទស្សន៍ CTN នឹងធ្វើការផ្សាយបន្តផ្ទាល់ការប្រកួតនេះពីទីក្រុងហុងកុង ជូនបងប្អូនទស្សនា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១៨:៣០ ល្ងាចតទៅ (ម៉ោងនៅកម្ពុជា) និងមានការ Live តាម Facebook Page៖ CBS Sport ថែមទៀតផង៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T