មកស្គាល់ផលិតករល្បីៗ ម្ចាស់ស្នាដៃរឿងភាគខ្មែរនៅស្ថានីយ៍ទូរទស្សន៍ ភី អិន អិន!

//s5.kh1.co/70/702b4516597ba3860f6dc8b49007b8c3dcdf7525.jpg
តារា & កម្សាន្ដ

 ១៩-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បណ្តុំរឿងខ្មែរធំៗជាច្រើនរឿង ដែលស្ថានីយ៍ទូរទស្សន៍ ភី អិន អិន បានផលិត និងចាក់ផ្សាយជូនទស្សនាជាបន្តបន្ទាប់មានដូចជា រឿង «ហ្លួងព្រះស្តេចកន», «និស្ស័យបងប្អូន», «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់», «ភរិយាសម័យថ្មី», «ទូកបាត់ច្រវា», «ដួងចន្ទ ដួងចិត្ត», «ពស់កេងកង», «ភក្តីស្នេហ៍ទ្វេភព» និងរឿងភាគផ្សេងៗទៀតជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  រឿង «ហ្លួងព្រះស្តេចកន»
  រឿង «ហ្លួងព្រះស្តេចកន»
រឿង «ភក្តីស្នេហ៍ទ្វេភព»
រឿង «ភក្តីស្នេហ៍ទ្វេភព»
រឿង «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់»
រឿង «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់»

រាល់ខ្សែភាពយន្តភាគខ្មែរទាំងអស់នេះ សុទ្ធសឹងតែទទួលបានការគាំទ្រកោតសរសើរពីសំណាក់មហាជន ក៏ដូចជាទស្សនិកជនផងដែរ ប៉ុន្តែលោកអ្នកប្រហែលជាពុំទាន់បានស្គាល់ច្បាស់នៅឡើយទេថា  តើផលិតកររូបណាខ្លះដែលជាអ្នកផលិត និងដឹកនាំថតឱ្យបានចេញជាសាច់រឿងទាំងអស់នេះឡើងនោះទេ។ ដើម្បីឱ្យកាន់តែដឹង និងស្គាល់ម្ចាស់ស្នាដៃនៃរឿងភាគខ្មែរប្រចាំឱ្យស្ថានីយ៍ដែលឈានមុខគេលើកម្មវិធីភាពយន្តនេះទៀតនោះ យើងខ្ញុំក៏សូមលើកយកវត្តមានពួកគាត់មកបង្ហាញជូនដល់ទស្សនិកជនទាំងអស់បានស្គាល់។  

រឿង «ពស់កេងកង»
រឿង «ពស់កេងកង»
រឿង «ដួងច័ន្ទ ដួងចិត្ត»
រឿង «ដួងច័ន្ទ ដួងចិត្ត»

ជាការពិតណាស់ តាមរយៈរឿងភាគខ្មែរនីមួយៗប្រចាំឱ្យស្ថានីយ៍ទូរទស្សន៍ ភី អិន អិន កន្លងមក សុទ្ធសឹងតែជាស្នាដៃផលិត និងដឹកនាំដោយផ្ទាល់របស់ផលិតករល្បីៗ ដោយយកចិត្តទុកដាក់បំផុត និងសម្រិតសម្រាំងបង្កើតបានជាឈុតឆាកសាច់រឿងប្រកបដោយគុណភាពខ្ពស់។ ក្នុងនោះ រួមមានដូចជា ឯកឧត្តម ម៉ៅ អាយុទ្ធ ម្ចាស់ស្នាដៃរឿង «ហ្លួងព្រះស្តេចកន» ភាពយន្តខ្មែរខ្នាតធំ បែបប្រវត្តិសាស្ត្រ មានកេរ្តិ៍ឈ្មោះបោះសម្លេងទូទាំងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៀត មានផលិតករល្បីៗជាច្រើនរូបទៀត ដែលបានបញ្ចេញស្នាដៃផលិត ដឹកនាំ  ក៏ដូចជា និពន្ធ រួមមានដូចជា៖ 

- លោក Matthew Robinson (រឿង និស្ស័យបងប្អូន)
- លោក លៀក លីដា(រឿង ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់)
- លោក អ៊ុង ឌុចសិត្ថាវីរះ(រឿង ភក្តីស្នេហ៍ទេ្វភព)
-  អ្នកស្រី ព្រុំ រដ្ឋា  (រឿង ភរិយាសម័យថ្មី)
- លោក គាំ ចន្ធី (រឿង ទូកបាត់ច្រវា)
- ឯកឧត្តម មុត ថាវី (រឿង ដួងចន្ទដួងចិត្ត)
- លោក ដើង ពុទ្ធព័រ (រឿង ពស់កេងកង)។

រឿង និស្ស័យបងប្អូន
រឿង និស្ស័យបងប្អូន
រឿង «ទូកបាត់ច្រវា»
រឿង «ទូកបាត់ច្រវា»

 ដោយឡែកសម្រាប់ការមកដល់នៃវត្តមានរឿងភាគខ្មែរថ្មីប្រចាំឆ្នាំ២០១៩ នេះទៀតនោះ ក៏ជាស្នាដៃផលិតករ និងជាអ្នកនិពន្ធចាស់វស្សា អ្នកស្រី ពាន់ ភួងបុប្ផា នៅក្នុងរឿង «តួគេ ខ្ញុំសម្តែង»។  ជាមួយនឹងបទពិសោធន៍ជាង៣០ឆ្នាំ ទៅលើការផលិតជាច្រើនរឿង ហើយចំពោះរឿងខាងលើនេះដែរ ក៏ជារឿងភាគលើកដំបូងរបស់អ្នកស្រីដ៏ថ្មីសន្លាង ទាំងអត្ថន័យ និងឈុតឆាកសម្តែង។

  រឿង «តួគេ ខ្ញុំសម្តែង»
  រឿង «តួគេ ខ្ញុំសម្តែង»

យ៉ាងណាមិញដើម្បីបម្រើទៅដល់អារម្មណ៍ទស្សនិកជន ក៏ដូចជាអ្នកនិយមគាំទ្រវិស័យភាពយន្តខ្មែរពីស្ថានីយ៍ទូរទស្សន៍ ភី អិន អិន ប្តេជ្ញាចិត្តនៅតែបន្តសហការជាមួយផលិតករល្បីៗរបស់យើងឱ្យអស់ពីលទ្ធភាព ក្នុងការនាំយក និងផលិតរឿងខ្មែរថ្មីៗជាច្រើនទៀតផងដែរ។ មួយវិញទៀត ក៏នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពបង្កើតនូវអ្វីដែលជាសមិទ្ធផលរបស់ខ្លួនក្នុងការជម្រុញឱ្យកាន់តែរឹងមាំប្រកបដោយគុណភាពទៅលើស្នាដៃផលិតសាច់រឿងនីមួយៗ៕  

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T