ឡូយមែន! ក្រុមហ៊ុន LG ដាក់ដំណើរការសាកល្បងនូវរ៉ូបូត Cloi ​ក្នុងមន្ទីរពេទ្យកុមារ

//s5.kh1.co/e9/e954db88f996b28179490ce9b152adff7724c6e4.jpg
បច្ចេកវិទ្យា

 ១៩-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ក្រុមហ៊ុនអេឡិចត្រូនិចបានដាក់ពង្រាយសាកល្បងនូវរ៉ូបូត Cloi របស់ខ្លួននៅមន្ទីរពេទ្យសាកលវិទ្យាល័យជាតិសេអ៊ូល ដើម្បីសម្រួលបន្ថែមដល់សេវាថែទាំសុខភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកកូរ៉េខាងត្បូងនេះ បានដាក់ពង្រាយរ៉ូបូតចំនួន២៥គ្រឿងទៅកាន់មជ្ឈមណ្ឌលថែទាំកុមារ​។ រ៉ូបូតនេះនឹងត្រូវ​ដាក់នៅកន្លែងផ្សេងៗគ្នា រាប់បញ្ចូលទាំងផ្នែកថែទាំនិងបន្ទប់ប្រតិបត្តិការ ដែលនេះជាផ្នែកមួយនៃការសាកល្បងរយៈពេល៣ខែ។ គោលដៅគឺផ្តល់ការគាំទ្រផ្នែកអារម្មណ៍ដល់កុមារ ដែលអាចមានភាពភ័យខ្លាចពី​បរិយាកាសខុសគ្នានិងកង្វះសេរីភាពក្នុងការដើរចេញទៅខាងក្រៅ។

​Cloi របស់ក្រុមហ៊ុន LG មានអេក្រង់ LCD ទំហំ៥អ៊ីញនិងមានកម្មវិធីដំណើរការដោយប្រព័ន្ធ AI ។ វាក៏នឹងភ្ជាប់មកជាមួយ​នូវមាតិការតម្រង់ទិសកុមារចំនួន ៩០០ ពីអ្នកបោះពុម្ពផ្សាយចំនួន ៧០ រូបដូចជាតន្ត្រី ហ្គេមនិងអត្ថបទសារអប់រំផ្សេងៗផងដែរ។

ក្រៅពីការមើលថែទាំកុមារ ក្រុមហ៊ុន LG រួមទាំងមន្ទីរពេទ្យនឹងសហការគ្នា ដើម្បីបង្កើតសេវាកម្ម ដែលគេនឹងប្រើរ៉ូបូតនេះសម្រាប់ការជជែកជាវីដេអូរវាងបុគ្គលិក​ និងលើសេវាកម្មបកប្រែសម្រាប់អ្នកជំងឺបរទេស ហើយថែមទាំងផ្តល់ការណែនាំវីដេអូសម្រាប់ឪពុកម្តាយមុនពេលប្រើប្រាស់។

ក្រុមហ៊ុនបាននិយាយថា ខ្លួនសង្ឃឹមថារ៉ូបូតនេះនឹងក្លាយជាអ្នកមើលថែនិងជាមិត្តភក្តិសម្រាប់កុមារ។ ពួកគេបាននិយាយទៀតថា ក្រុមហ៊ុន LG និងមន្ទីរពេទ្យសាកលវិទ្យាល័យជាតិសេអ៊ូលនឹងបន្តសហការគ្នាលើការដាក់ពាក្យសុំឲ្យប្រើប្រាស់រ៉ូបូតនៅតាមមន្ទីរពេទ្យបន្ទាប់ពីការសាងល្បងនេះ។

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចរបស់កូរ៉េខាងត្បូងនេះ ក៏បាននឹងកំពុងសហការជាមួយក្រុមហ៊ុន CJ Foodville ដើម្បីប្រើប្រាស់រ៉ូបូតនេះនៅតាមភោជនីយដ្ឋានផងដែរ៕

LG សង្ឃឹមថារ៉ូបូតនេះនឹងក្លាយជាអ្នកមើលថែនិងជាមិត្តភក្តិសម្រាប់កុមារ
LG សង្ឃឹមថារ៉ូបូតនេះនឹងក្លាយជាអ្នកមើលថែនិងជាមិត្តភក្តិសម្រាប់កុមារ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T