ថាម៉េច តារាល្បីប៉ុណ្ណឹងដែរ Freud ដាក់ថ្នាំសណ្ដំ ស្រីស្អាតម្នាក់? ពេលនេះ លោកសារភាព ថាពិតនៅហេតុការណ៍នោះមែន តែ....

//s5.kh1.co/a2/a2fe9d5af93fcb49f2c021bb928987ab12c4b202.jpg
តារា & កម្សាន្ដ

 ១៩-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ នាពេលថ្មីៗនេះ តារាសម្ដែងតួកំប្លែង លោក Freud Chartpong ត្រូវបាននារីម្នាក់ ចេញមុខបង្ហោះសារ ដោយចោទប្រកាន់យ៉ាងធ្ងន់ ថាតារាប្រុសរូបនេះ បានដាក់ថ្នាំសណ្ដំខ្លួន ក្នុងគោលបំណងអាក្រក់ទៅលើនាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះហេតុការណ៍មួយនេះ បានកើតឡើងមករយៈពេលជាងមួយសប្ដាហ៍ហើយ ប៉ុន្តែទើបតែថ្មីៗនេះនារីម្នាក់នោះ​ បានចេញមកបង្ហោះសារវាយប្រហារបែបនេះ ទៅលើលោក Freud ។

ដោយក្នុងនោះដែរ តារាប្រុសរូបនេះ ក៏បានសារភាពថាខ្លួន ពិតជាស្ថិតនៅក្នុងហេតុការណ៍នោះ ពិតប្រាកដមែន ប៉ុន្តែលោកមិនបានសូម្បីតែគិតប៉ងធ្វើរឿងដ៏អាក្រក់មួយនេះ ព្រោះនេះជាលើកទី១ដែលលោក និងនារីម្នាក់នោះ​ បានជួបគ្នាដោយសារតែមិត្តភក្តិ ហើយជាពិសេស នៅកន្លែងកើតហេតុការណ៍នោះ ក៏មានមនុស្សជាច្រើនដែលអាចធ្វើជាសាក្សីបាន ក្នុងបញ្ហាមួយនេះដែរ។

ជាមួយគ្នានេះដែរ តារាសម្ដែងប្រុសរូបនេះ ក៏បានត្រៀមមេធាវីសម្រាប់រឿងក្ដីមួយនេះរួចជាស្រេច ប្រសិនបើនារីម្នាក់នោះ នៅតែបន្តចោទប្រកាន់ និងមិនមានការចេញមុខសុំទោសជាសាធារណៈទេនោះ គឺលោកនឹងធ្វើទៅតាមផ្លូវច្បាប់តែម្ដង៕

Freud Chartpong
Freud Chartpong
Freud Chartpong
Freud Chartpong
Freud Chartpong
Freud Chartpong
Freud Chartpong
Freud Chartpong
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T