ខ្លោចចិត្ត! នេះហេតុផលពិតពីក្រោយ កាលដែល Boram សម្រេចចិត្តដើរចេញពីក្រុម T-ARA!

//s5.kh1.co/b4/b4b6b846b5512f82897b6865ac1d29524b6735a8.jpg
តារា & កម្សាន្ដ

 ១៩-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នាពេលថ្មីៗនេះ តារាចម្រៀងស្រី Boram អតីតសមាជិកក្រុម T-ARA បានទម្លាយប្រាប់ពីមូលហេតុពិតពីក្រោយ កាលដែលនាងសម្រេចចិត្តចាកចេញពីក្រុម T-ARA យ៉ាងពិតប្រាកដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឮកថា កាលពីអំឡុងពេលដែល Boram ប្រកាសដើរចេញពីក្រុម T-ARA ដែលជាក្រុមដែលនាងធ្លាប់រស់នៅតស៊ូកំសត់កម្រ ជាមួយនឹងសមាជិក្រុម អស់រយៈពេលជាច្រើនឆ្នាំមកនោះ គឺក្រោយហេតុផលមួយថា នាងបានងាកមកចាប់អាជីពសម្តែងវិញម្តង ទើបចង់លាចេញពីវិស័យចម្រៀង។

 Boram អតីតសមាជិកក្រុម T-ARA
 Boram អតីតសមាជិកក្រុម T-ARA

ប៉ុន្តែដោយមូលហេតុតាមពិតទៅ ដែលតារាចម្រៀងស្រីវ័យ៣៣ឆ្នាំរូបនេះ ទម្រាំតែដាច់ចិត្តទម្លាយប្រាប់ប្រិយមិត្តទាំងអស់គ្នានោះ គឺBoram បានលើកឡើងថា គឺដោយសារតែនាងបានយល់ថាអាយុខ្លួនឯងកាន់តែច្រើនហើយ ជាផលវិបាកក្នុងការបន្តជាក្រុមចម្រៀងនារី ទើបនាងសម្រេចចិត្តដកខ្លួនចេញពីក្រុមបែបនេះ ទាំងដែលក្នុងចិត្តរបស់នាង នៅតែស្រលាញ់វិស័យមួយខ្លាំង ប៉ុន្តែដោយសារតែនាងគិតគូដល់ ប្រជាប្រិយភាពរបស់ក្រុមទាំងមូលដែលត្រូវនៅបន្តទៀត។

តួយ៉ាង ការលើកឡើងរបស់ Boram បានធ្វើឲ្យអ្នកគាំទ្រជាច្រើនអាណិតក្តុកក្តួលយ៉ាងខ្លាំង រហូតអត់មិនបាននឹងកោតសរសើរចំពោះទឹកចិត្ត​ ក៏ដូចជាភាពស្មោះត្រង់របស់តារាស្រីរួបនេះជាខ្លាំងថែមទៀតផង៕

 Boram អតីតសមាជិកក្រុម T-ARA
 Boram អតីតសមាជិកក្រុម T-ARA
 Boram អតីតសមាជិកក្រុម T-ARA
 Boram អតីតសមាជិកក្រុម T-ARA
 ក្រុម T-ARA កាលពីមុន
 ក្រុម T-ARA កាលពីមុន
 ក្រុម T-ARA កាលពីមុន
 ក្រុម T-ARA កាលពីមុន
 ក្រុម T-ARA បច្ចុប្បន្នសល់តែសមាជិក៤នាក់ទេ
 ក្រុម T-ARA បច្ចុប្បន្នសល់តែសមាជិក៤នាក់ទេ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T