ដោយសារពពួកបាក់តេរីទាំងនេះហើយ ទើបធ្វើឲ្យសីតុណ្ហភាពលើផែនដីកាន់តែក្ដៅ

//s5.kh1.co/1d/1d30e26c906698c8232e7d2b0a63a56b75863591.jpg
បច្ចេកវិទ្យា

 ១៩-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ការសិក្សាថ្មីមួយបានបង្ហាញពពួកបាក់តេរី និងសារពាង្គកាយដែលបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតចូលទៅក្នុងបរិយាកាសគឺបានរួមចំណែកនៃការកើនកំដៅនៅលើផែនដី។ បាក់តេរីទាំងអស់នេះគឺអាចធន់នឹងអាកាសធាតុក្ដៅដោយសារតែវាពួកវាដកដង្ហើមចេញចូលញាប់និងបញ្ចេញសារធាតុកាបូនច្រើន​ ហេតុនេះទើបបង្កឲ្យមានការកើនកំដៅលើផែនដីដូចនេះ។ បាក់តេរី និង archaea គឺគេស្គាល់ថាជាពួកប្រូការីយ៉ូតដែលមានវត្តមានគ្រប់ទ្វីបទាំងអស់និងមានចំនួនពាក់កណ្ដាលនៃចំនួនជីវម៉ាស់លើសកល។ ពួកប្រូការីយ៉ូតទាំងអស់នេះបានប្រើថាមពលដើម្បីដកដង្ហើមចេញចូលនិងបញ្ចេញកាបូនឌីអុកស៊ីត វាដូចជាមនុស្សដែលដកដង្ហើមចូលនិងបញ្ចេញកាបូនឌីអុកស៊ីតចេញមកក្រៅ។ ចំនួនកាបូនឌីអុកស៊ីតដែលត្រូវបញ្ចេញគឺអាស្រ័យលើអត្រាការដកដង្ហើមចេញចូលដែរ។ ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងច្បាស់អំពីទំនាក់ទំនងរវាង​អាកាសធាតុ​ ដង្ហើមចេញចូល និងកាបូនឌីអុកស៊ីតនៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បាក់តេរីមួយប្រភេទនៅពេលប្រើមីក្រូស្កុបពង្រីក (ប្រភពរូបភាព:​ Getty)
បាក់តេរីមួយប្រភេទនៅពេលប្រើមីក្រូស្កុបពង្រីក (ប្រភពរូបភាព:​ Getty)

អ្នកស្រាវជ្រាវបានសិក្សាពីសតុណ្ហភាពនៅពេលដែលប្រូការីយ៉ូតចំនួន៤៨២បានបញ្ចេញកាបូនយ៉ាងច្រើន​ជាហេតុនាំឲ្យមានកំដៅកាន់តែកើនឡើងជាងការស្មាន។ លោកដុកទ័រ Samraat Pawar ដែលជាអ្នកដឹកនាំការស្រាវជ្រាវមកពីនាយកដ្ឋានជីវិតវិទ្យាសាស្ត្របានប្រាប់ឲ្យដឹងថាក្នុងរយៈពេលខ្លីប្រូការីយ៉ូតអាចធ្វើការរំលាយអាហារ និងបញ្ចេញសារធាតុកាបូនយ៉ាងច្រើន។ យូរៗទៅសហគមន៍ប្រូការីយ៉ូតអាចធ្វើឲ្យមានការកើនកំដៅបានយ៉ាងច្រើន ដោយសារការរំលាយអាហាររបស់ពួកវានិងការបញ្ចេញកាបូនឌីអុកស៊ីត។ Thomas Smith ដែលជាសិស្សកំពុងសិក្សាថ្នាក់កម្រិតបណ្ឌិតមកពីនាយកដ្ឋានជីវិតវិទ្យាសាស្ត្របានឲ្យដឹងថាការដកដង្ហើមចេញចូលនៃសារពាង្គកាយមានជីវិតគឺមានទំនាក់ទំនងជាមួយអាកាសធាតុដូចៗគ្នា ប៉ុន្តែការសិក្សារបស់ពួកគាត់ផ្ដោតទៅលើពពួកប្រូការីយ៉ូត និង archaea ដែលធ្វើឲ្យអាកាសធាតុមានការកើនឡើងខ្លាំង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T