ផ្ទុះការភ្ញាក់ផ្អើលលើបណ្ដាញសង្គម ក្រោយស្ដេចប្រដាល់ថៃ ប៊ូខាវ សាកក្បាច់គុនជាមួយ សែនឆ័យ (មានវីដេអូ)

//s5.kh1.co/e9/e942ca3303e1866dbb81c2d58d209b38242065ce.jpg
កីទ្បា

 ១៩-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បាងកក៖ និយាយទៅដល់ឈ្មោះ ប៊ូខាវ និង សែនឆ័យ បងប្អូនដែលនិយមតាមដាននិងចូលចិត្តវិស័យកីឡាប្រដាល់ច្បាស់ជាស្គាល់ច្បាស់នូវជើងខ្លាំងថៃទាំងពីររូបនេះ ហើយកាលពីពេលថ្មីៗនេះ ប៊ូខាវ ដែលគេស្គាល់ថាជាស្ដេចប្រដាល់ថៃ ក៏ទើបតែមកប្រកួតនៅលើទឹកដីប្រទេសកម្ពុជាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ប៊ូខាវ
កីឡាករ ប៊ូខាវ
កីឡាករ សែនឆ័យ
កីឡាករ សែនឆ័យ

យ៉ាងណា កាលពីពេលថ្មីនេះគណនី Facebook និង Instagram ផ្លូវការរបស់ក្លិប Yokkao ដែលជាក្លិប្រដាល់ល្បីឈ្មោះមួយក្នុងប្រទេសថៃបានបង្ហោះវីដេអូការសាកក្បាច់គុនគ្នារវាង ប៊ូខាង និង សែនឆ័យ នៅលើសង្វៀន ប៉ុន្តែមិនមែនជាប្រកួតផ្លូវការនោះទេ ដោយគ្រាន់តែជាការហ្វឹកហាត់ប៉ុណ្ណោះ។

វីដេអូរយៈពេល ៥០វិនាទីទាំងប៊ូខាវ និងសែនឆ័យ បានចេញគ្រប់ក្បាច់និងផ្លែ ហើយវីដេអូនោះត្រូវបានអ្នកលេងបណ្ដាញសង្គមចូលមើលនិងមានការចែករំលែកជាច្រើនរហូតដល់រាប់សែន៕

សូមទស្សនាវីដេអូនៅខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T