ករណីចោរប្លន់កក្រើកខ្លាំងពេក ស្ត្រីជាអ្នកបើកតាក់ស៊ីម្នាក់ កែច្នៃដាក់ទ្រុងដែកការពារសុវត្ថិភាព

//s5.kh1.co/4b/4b1b94bf1eef388bda2be60f44a6642dfa0020ec.jpg
សង្គម

 ១៩-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ ថ្មីៗនេះ មានករណីជាច្រើនទាក់ទងទៅនឹងការប្លន់ បានធ្វើឲ្យស្ត្រីជាអ្នកបើកតាក់ស៊ីម្នាក់ភ័យខ្លាច រហូតដល់កែច្នៃដាក់ទ្រុងដែកក្នុងរថយន្ដ ដើម្បីការពារសុវត្ថិភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ស្ត្រីរូបនោះមានឈ្មោះថា Varley អាយុ៤២ឆ្នាំ គឺជាអ្នកបើកតាក់ស៊ីម្នាក់តាមកម្មវិធីទូរស័ព្ទ នៅឯទីក្រុង Palembang ភាគខាងត្រូងនៃកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។ ដោយសារតែមានអំពើប្លន់កើតឡើងយ៉ាងរាលដាលនៅក្នុងតំបន់ អ្នកស្រីបានសម្រេចចិត្ត ដំឡើងទ្រុងដែកនៅជុំវិញកៅអីអ្នកបើកបរ និងបង្កើតជាព្រំដែនរវាងកៅអីរបស់គាត់ និងកៅអីអ្នកដំណើរ។

អ្នកស្រី​ Varley បាននិយាយថា៖

«អ្នកបើកតាក់ស៊ីតាមកម្មវិធីទូរស័ព្ទ តែងតែរងគ្រោះថ្នាក់ដោយសកម្មភាពឧក្រិដ្ឋ ដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តដំឡើងទ្រុងដែកក្នុងរថយន្ដបែបនេះ។»

ប្រភពបានបន្ដថា អ្នកស្រី Varley តែងតែចាប់ផ្ដើមចេញទៅធ្វើការនៅវេលាម៉ោង៣:០០ទាបភ្លឺ។ គាត់បានចំណាយប្រាក់អស់ចំនួន៧០០,០០០រ៉ូពី (ប្រមាណ៤៩ដុល្លារអាមេរិក) ទៅលើទ្រុងដែកនោះ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃទី១១ ខែវិឆ្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ អ្នកបើកតាក់ស៊ីម្នាក់ក្នុងទីក្រុង Palembang ត្រូវបានអ្នកដំណើរដែលជាចោរចាក់សម្លាប់ បន្ទាប់ពីព្យាយាមវាយប្រតប់ជាមួយចោរ ដែលប៉ុនប៉ងចង់ប្លន់រថយន្ដ។

យ៉ាងណាមិញ ក្រោយពីអ្នកស្រី Varley ដំឡើងទ្រុងដែករួចមក មានអ្នកដំណើរជាច្រើនបានគាំទ្រ និងអ្នកបើកតាក់ស៊ីមួយចំនួនដែលជាអ្នកមិត្តភក្ដិរបស់គាត់ ក៏បានដំឡើងទ្រុងដែកផងដែរ៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

អ្នកស្រី Varley 
អ្នកស្រី Varley 
រថយន្ដដែលដំឡើងទ្រុងដែក
រថយន្ដដែលដំឡើងទ្រុងដែក
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T