ស៊ុតច្បាស់ៗណាស់! អេស្ប៉ាញលត់រូម៉ានី ៥គ្រាប់ យក៣ពិន្ទុ កក់កៅអីជុំផ្ដាច់ព្រ័ត្រពានរង្វាន់យូរ៉ូឆ្នាំ២០២០ (មានវីដេអូ)

//s4.kh1.co/f9/f91d1aa379b5ea223fcdceab5f2d4fdfc9d3c2ab.jpg
កីទ្បា

 ១៩-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្រុមជម្រើសជាតិអេស្ប៉ាញក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Estadio Wanda Metropolitano ទទួលស្វាគមន៍ក្រុមភ្ញៀវ រូម៉ានី ក្នុងព្រឹត្តិការណ៍ជម្រុះយូរ៉ូឆ្នាំ២០២០ កាលពីរាត្រីច័ន្ទកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមម្ចាស់ផ្ទះអេស្ប៉ាញមានឱកាសសម្រុកច្រើនទៅលើក្រុមភ្ញៀវ ដោយស៊ុតបាន១៧ជើង ចំគោលដៅ៦ដង សម្រេចទីបាន៥គ្រាប់ ចំណែកឯក្រុមភ្ញៀវស៊ុតបបាន២ជើង ចំគោលដៅ២ដង។

៥គ្រាប់របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ធ្វើបានដោយកីឡាករ៤រូបផ្សេងគ្នា ដោយគ្រាប់ទី១ស៊ុតបញ្ចូលទីដោយកីឡាករ Fabian នៅនាទីទី៨ គ្រាប់ទី២និងទី៣ រកបានដោយកីឡាករ Gerard Moreno នៅនាទីទី៣៣និង៣៧ ចំណែកឯគ្រាប់ទី៤ គឺជាការស៊ុតបញ្ចូលទីខ្លួនឯងរបស់ខ្សែការពារក្រុមរូម៉ានី កីឡាករ Adrian Rus នៅនាទីទី៤៥ រឺឯគ្រាប់ទី៥ ទម្លុះសំណាញ់ទីដោយកីឡាករ Mikel Oyarzabal នៅនាទីទី៩០។

កីឡាករ Fabian 
កីឡាករ Fabian 
កីឡាករ Gerard Moreno
កីឡាករ Gerard Moreno
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
កីឡាករ Mikel Oyarzabal ពាក់លេខ២១
កីឡាករ Mikel Oyarzabal ពាក់លេខ២១
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត

ដូច្នេះក្រោយបញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះអេស្ប៉ាញបានទទួលជ័យជម្នះទៅលើក្រុមភ្ញៀវរូម៉ានី ក្នុងលទ្ធផល៥ទល់នឹង០។ តាមរយៈជ័យជម្នះនេះ ជួយអោយអេស្ប៉ាញទទួលបាន៣ពិន្ទុបន្ថែម ឈរកំពូលតារាងក្នុងពូល F មាន២៦ពិន្ទុសរុប​ កក់កៅអីទៅលេងពានរង្វាន់យូរ៉ូឆ្នាំ២០២០៕

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T