កុំភ្លេចទៅគាំទ្រ!! អ្នកស្រី កែ ឡេង ប្រកួតដណ្ដើមមេដាយមាសប៉េតង់ពិភពលោក នៅលើទឹកដីកម្ពុជា

//s5.kh1.co/de/de5c3170161477118033bd350c16e3c30d8987e3.jpg
កីទ្បា

 ១៩-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ជើងឯកប៉េតង់ពិភពលោកយុវជន និងស្រ្តីលើកទី១៧ ជាលើកដំបូង ដោយការចូលរួមមកពីប្រទេសចំនួន៤៩ ទូទាំងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទីលានសម្រាប់ការប្រកួតពានរង្វាន់ជើងឯកប៉េតង់ពិភពលោកយុវជន និងស្រ្តីលើកទី១៧
ទីលានសម្រាប់ការប្រកួតពានរង្វាន់ជើងឯកប៉េតង់ពិភពលោកយុវជន និងស្រ្តីលើកទី១៧
ទីលានសម្រាប់ការប្រកួតពានរង្វាន់ជើងឯកប៉េតង់ពិភពលោកយុវជន និងស្រ្តីលើកទី១៧
ទីលានសម្រាប់ការប្រកួតពានរង្វាន់ជើងឯកប៉េតង់ពិភពលោកយុវជន និងស្រ្តីលើកទី១៧

ជាមួយគ្នានេះ អ្នកស្រី កែ ឡេង ដែលជាម្ចាស់មេដាយមាសប៉េតង់ពិភពលោកចំនួន៣លើក ក៏នឹងវត្តមានចូលរួមប្រកួតដើម្បីស្វែងរកមេដាយមាសទី៤ផងដែរ។ ក្រៅពីអ្នកស្រី កែ ឡេង នៅមានកីឡាការិនីល្បីឈ្មោះជាច្រើនទៀតដូចជា អ៊ុក ស្រីមុំ, អ៊ិន ស្រីយ៉ា, សៀង រ៉ាឃីម និងយុវជនជាច្រើនរូបទៀតដែលនឹងចូលរួមប្រកួតព្រឹត្តិការណ៍នេះ។

សមាសភាពកីឡាការិនី និងយុវជនរបស់កម្ពុជា
សមាសភាពកីឡាការិនី និងយុវជនរបស់កម្ពុជា

គួរឲ្យដឹងដែរថា​ ព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ជើងឯកប៉េតង់ពិភពលោកយុវជន និងស្រ្តីលើកទី១៧ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ ចំពោះតម្លៃសំបុត្រចូលរួមទស្សនាវិញត្រូវបានបែងចែកជា ៤ប្រភេទគឺ៖

» សំបុត្រប្រភេទពិសេស សម្រាប់បងប្អូនកម្ពុជា ១៥០០០ រៀល

» សំបុត្រធម្មតាសម្រាប់បងប្អូនកម្ពុជា ៥០០០រៀល

» សំបុត្រពិសេសសម្រាប់ភ្ញៀវបរទេស តម្លៃ ១៥ ដុល្លារ

» សំបុត្រធម្មតាសម្រាប់ភ្ញៀវបរទេស តម្លៃ ៥ ដុល្លារ

https://s5.kh1.co/__image/w=650,h=245,q=100/dd/dd132ba7b3e26abcf20361a2c4697d74a35ffa28.jpg
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T