កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ បន្ទាប់ពីតារាស្រីរូបស្រស់មានមន្តស្នេហ៍ Suzy បានចាប់គ្នាជាមួយនឹងតារាសម្តែងប្រុស Lee Seung Gi សម្តែងខ្សែភាពយន្តថ្មីរឿង «Vagabond» មក ក៏បានលេចឮនូវពាក្យចចាមអារ៉ាមថ្មីថា អ្នកទាំងពីរកំពុងតែមានលួចលាក់ទាក់ទងស្រលាញ់គ្នា ដោយសារតែកាយវិការស្និទ្ធស្នាលល្អូកល្អឺនដាក់គ្នា ទាំងនៅក្នុងនិងក្រៅសាច់រឿង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ទន្ទឹមនឹងពាក្យចចាមអារ៉ាមកំពុងតែល្បីសុះសាយផងដែរ ក៏ស្រាប់តែមានប្រភពមួយបានចេញមុខអះអាងថា៖
ហើយក្នុងនោះ គេក៏បានបញ្ជាក់ផងដែរថា ដោយសារតែ Suzy និង Lee Seung Gi ធ្លាប់បានរួមការងារថតសម្តែងខ្សែភាយន្តជាមួយគ្នាពីមុនមក គឺរឿង«Gu Family Book» ទើបអ្នកទាំងពីរមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាបែបនេះ។
ហើយមកទល់ពេលនេះផងដែរ អ្នកទាំងក៏សុទ្ធសឹងតែនៅទំនេរមិនទាន់មានគូដូចគ្នាថែមទៀតផង ទើបធ្វើឲ្យប្រិយមិត្តទស្សនិកជនជាច្រើន ទស្សនាខ្សែភាពយន្តថ្មីរបស់អ្នកទាំងពីរហើយ គឺមានអារម្មណ៍ដូចជាគូស្នេហ៍នឹងគ្នាពិតៗផងដែរ៕