មនុស្ស១២នាក់បានបាត់ខ្លួន បន្ទាប់ពីទូកនេសាទមួយ​បានផ្ទុះ​ឆាបឆេះដោយអណ្តាតភ្លើង​

//s5.kh1.co/dc/dcad5eba49bd78ff3df08f8155953b611d9c4667.jpg
សង្គម

 ១៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ សមាជិកនាវិកនេសាទ១២នាក់បានបាត់ខ្លួនបន្ទាប់ពីទូករបស់ពួកគេបានឆាបឆេះនៅក្បែរឆ្នេរសមុទ្រនៃប្រទេសកូរ៉េខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមប៉ូលីសនិងយោធា​បានបើកប្រតិបត្តិការស្វែងរកអ្នកដែលនៅរស់រានមានជីវិតចំងាយ៤៧ម៉ាយ​ ភាគខាងលិចនៃកោះ Chagwido របស់កូរ៉េខាងត្បូងនៅខេត្ត Jeju ។

យ៉ាងហោចណាស់មានទូកប៉ូលីស៧គ្រឿង ឧទ្ធម្ភាគចក្រ៤គ្រឿងនិងនាវាកងទ័ពជើងទឹកកំពុងចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះរួមជាមួយយន្ដហោះនិងនាវាផ្សេងៗជាច្រើនទៀត។

នាវិកម្នាក់ដែលជាប់នៅក្នុងនោះនៅរស់រានមានជីវិត ហើយមនុស្ស៨នាក់ផ្សេងទៀតបានរងរបួសនៅក្នុងអគ្គិភ័យដែលបានឆាបឆេះនៅលើនាវាដឹកប្រេង Stolt Groenland ដែលជានាវាផ្ទុកទំងន់ ២៥០០តោន នៅកោះ Cayman ក្នុងកំពង់ផែ Ulsan ភាគខាងត្បូង។

មាននាវិក ២៥ នាក់នៅលើនោះរួមមានទាំងជនជាតិរុស្ស៊ីនិងហ្វីលីពីនផងដែរ ហើយភ្លើងបានឆាបឆេះដល់នាវាដឹកប្រេងមួយផ្សេងទៀតដែលមិនបានបញ្ជាក់ថាបានចតនៅក្បែរនោះ។

នាវិកទាំងអស់នៅលើនាវាដឹកប្រេង Stolt Groenland រួមទាំងនាវិក២១នាក់ទៀតនៅលើនាវាផ្សេងទៀតត្រូវបានជួយសង្គ្រោះ។

ឆ្មាំសមុទ្របានបើកការស៊ើបអង្កេតទៅលើមូលហេតុនៃឧប្បត្តិហេតុនេះ៕

នាវាដឹកប្រេងឆេះនៅក្បែរឆ្នេរសមុទ្រនៃប្រទេសកូរ៉េខាងត្បូង
នាវាដឹកប្រេងឆេះនៅក្បែរឆ្នេរសមុទ្រនៃប្រទេសកូរ៉េខាងត្បូង
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T