អ៊ីរ៉ង់បិទប្រព័ទ្ធអ៊ីនធឺណេតដើម្បីកុំឲ្យប្រជាជនជួបជុំគ្នាតវ៉ារឿងប្រេងឡើងថ្លៃ

//s5.kh1.co/ec/ec364a356e14a4a86df1c5c05bc53b525a0f9bdb.png
សង្គម

 ១៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អ៊ីរ៉ង់៖ ពេញមួយសប្ដាហ៍ហើយដែលអ្នកប្រើអ៊ីនធឺណេតនៅក្នុងប្រទេសអ៊ីរ៉ង់ជួបបញ្ហារអាក់រអួល រហូតដល់ថ្ងៃសៅរ៍សប្ដាហ៍មុនរដ្ឋាភិបាលបានសម្រេចបិទចោលអ៊ីនធឺណេតនៅលើទូរសព្ឌស្ទើតែទាំងស្រុង។​ ផ្អែកតាមសារព័ត៌មាន NetBlocks បានឲ្យដឹងថាអង្គការក្រៅរដ្ឋាភិបាលដែលជាអ្នកត្រួតពិនិត្យនិងគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណេតនៅក្នុងប្រទេសដូចជាអ៊ីរ៉ាក់និងតួកគីបានបង្ហាញថាភ្លាមៗបន្ទាប់ពីមានការផ្ទុះតវ៉ាប្រឆាំងការឡើងតម្លៃប្រេង៥០% រដ្ឋាភិបាលបានផ្អាកមិនឲ្យប្រជាជនប្រើប្រាស់អ៊ីនធឺណេតដើម្បីចៀសវាងការប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រព័ន្ធទំនាក់ទំនងរបស់អ៊ីរ៉ង់ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩
ប្រព័ន្ធទំនាក់ទំនងរបស់អ៊ីរ៉ង់ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩

សារព័ត៌មាន NetBlocks បានបន្តទៀតថាវិបត្តិលើកនេះពិតជារឿងមួយដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ចាប់តាំងលោក Rouhani ឡើងកាន់អំណាចធ្វើជាប្រធានាធិបតីមក។ ការបិទមិនឲ្យប្រជាជនភ្ជាប់ទៅកាន់អ៊ីនធឺណេតគឺជាការទប់ស្កាត់នៃការទទួលដំណឹងពីព្រឹត្តិការណ៍ដែលកំពុងកើតមាន និងរាំងស្ទះការប្រមូលផ្ដុំគ្នាដើម្បីធ្វើការតវ៉ាដោយប្រើប្រាស់អ៊ីនធឺណេតធ្វើជាមធ្យោបាយសម្រាប់ទាក់ទង។​ អ៊ីរ៉ង់ក៏ធ្លាប់មានរឿងស្រដៀងគ្នានេះដែរ ដែលបានកើតមានឡើងកាលពីឆ្នាំ២០១៦ នៅពេលសារព័ត៌មាន Memari News បានចុះផ្សាយពីរឿងអាស្រូវទាក់ទិននឹងអំពើពុករលួយក្នុងក្រុង Tehran ហើយរដ្ឋាភិបាលក៏បានផ្អាកដំណើរការសារព័ត៌មានមួយនេះ។ នៅក្នុងឆ្នាំដដែលរដ្ឋាភិបាលក៏ផ្អាកដំណើរការទីភ្នាក់ងារសារព័ត៌មាន៨ផ្សេងៗទៀតជាមួយនឹងហេតុផលផ្សេងៗពីគ្នា។ ការបិទមិនឲ្យប្រើប្រាស់អ៊ីនធឺណេតលើកនេះគឺជាការបិទខ្ទប់សំឡេងមិនឲ្យក្រោកប្រឆាំងតវ៉ា ដូច្នេះការកែប្រែស្ថានភាពឲ្យកាន់តែប្រសើរឡើងវិញភ្លាមៗគឺមិនអាចទៅរួចនោះទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T