ស្មាតហ្វូន S1Pro ជំនាន់ថ្មីមួយទៀតរបស់ vivo នឹងបង្ហាញខ្លួនឆាប់ៗនេះជាមួយរូបរាងថ្មី និងសមត្ថភាពកាន់តែអស្ចារ្យបំផុត!

//s4.kh1.co/01/01fa0e00c1d0fc7f50c52cef908d5cd096c94d0a.jpg
បច្ចេកវិទ្យា

 ១៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ យោងតាមរូបរាងថ្មីមួយរបស់ vivo ដែលបានបញ្ចេញនៅលើផេកផ្លូវការរបស់ក្រុមហ៊ុននេះបានឲ្យដឹងថា ស្មាតហ្វូន  S1Pro ជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុន នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះហើយជាមួយរូបរាងថ្មី ​ហើយមានសមត្ថភាពអស្ចារ្យបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ស្មាតហ្វូន S1Pro
  ស្មាតហ្វូន S1Pro

ជាមួយនឹងរូបរាងខាងលើនេះយើងឃើញថា ស្មាតហ្វូន​ vivo​ S1Pro​ ​នេះគឺមានកាមេរ៉ាដំណក់ទឹកដូចទៅនឹង​ S1​ អ៊ីចឹងដែរ ខុសត្រង់ស្មាតហ្វូននេះ គឺមានកាមេរ៉ារហូតទៅ ៥ គ្រាប់ឯណោះអស្ចារ្យណាស់។  

«ពិភពលោកដ៏អស្ចារ្យ នឹងមកដល់ក្នុងដៃអ្នកនៅពេលឆាប់ៗនេះ​​» គឺជាឃ្លាមួយដែលក្រុមហ៊ុន vivo​ បានសរសេរអមជាមួយនឹងរូបភាពខាងលើនេះ ដូច្នេះជឿជាក់ថាក្រុមហ៊ុន​ vivo គឺប្រាកដជាមិនធ្វើឲ្យអតិថិជន ដែលជាហ្វេនរបស់ខ្លួនខកបំណងឡើយ ពីព្រោះថាកន្លងមកក្រុមហ៊ុន vivo តែងតែនាំមកនូវអ្វីថ្មីប្លែក និងមានគុណភាពខ្ពស់ជានិច្ច តួយ៉ាងដូចជាស្មាតហ្វូន vivo​ S1​​ ដែរបានបង្ហាញខ្លួនកន្លងមកអ៊ីចឹងដែរ។​​​

  ស្មាតហ្វូន S1Pro
  ស្មាតហ្វូន S1Pro
  ស្មាតហ្វូនS1Pro
  ស្មាតហ្វូនS1Pro

សូមជ្រាបថា S1Pro ត្រូវបាន​ក្រុមហ៊ុន​ vivo ចាត់ទុកថា គឺជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែវាមិនចាញ់ស្មាតហ្វូនថ្នាក់ខ្ពស់របស់ក្រុមហ៊ុនដៃគូមួយចំនួននេះទេ ហើយកន្លងមក គឺមានការពេញនិយមយ៉ាងខ្លាំង នៅលើទីផ្សារប្រទេសកម្ពុជាផងដែរ៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T