ហួសចិត្ត! ក្មេងប្រុសវ័យជំទង់ម្នាក់ បន្លំយកស្បែកជើងមួយគូរបស់គេ លុះពេលគេតាមរកមុខ ស្រាប់តែប្រាប់ថាច្រលំដៃ (មានវីដេអូ)

//s4.kh1.co/0d/0d7a6584876f47e2a37181c80c008c25221b39b3.jpg
សង្គម

 ១៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ ថ្មីៗកន្លងទៅនេះ ក្មេងប្រុសវ័យជំទង់ម្នាក់នៅឯប្រទេសម៉ាឡេស៊ី បានបន្លំយកស្បែកជើងមួយគូរបស់បុរសម្នាក់ លុះពេលគេតាមរកមុខ ស្រាប់តែប្រាប់ថាច្រលំដៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមគណនីបណ្ដាញសង្គម Twitter ឈ្មោះ @ShazzsAriel997 បានបង្ហោះវីដេអូឃ្លីបមួយ ដើម្បីស្វែងរកក្មេងប្រុសវ័យជំទង់ម្នាក់ដែលបានបន្លំយកស្បែកជើងមួយគូ ចេញពីក្នុងហាងមួយកន្លែងនៅក្បែរទីប្រជុំជន Seri Kembangan ដោយសរសេរថា៖

«សួស្ដីអ្នកប្រើប្រាស់បណ្ដាញសង្គម Twitter គ្រប់ៗគ្នា។ សូមជួយចែករំលែកវីដេអូនេះឲ្យមានភាពល្បីល្បាញផង។ ស្បែកជើងរបស់មិត្តភក្ដិខ្ញុំបានបាត់នៅក្នុងហាង Vaporhub ហើយក្មេងប្រុសវ័យជំទង់ដែលនៅក្នុងវីដេអូនេះបានយកវាទៅ។ វាពិតជាល្អណាស់ ប្រសិនបើអ្នកទាំងអស់គ្នាចូលរួមសហការ។ បើទោះបីជាវាគ្រាន់តែជាស្បែកជើងមួយគូក៏ដោយ ចោរគឺជាចោរ។»

នៅក្នុងវីដេអូនោះបានបង្ហាញឲ្យឃើញថា ក្មេងប្រុសវ័យជំទង់ម្នាក់ពាក់អាវពណ៌ក្រហមបានដើរចេញពីក្នុងហាងជាមួយមិត្តភក្ដិរបស់គេ។ ឆ្លៀតឱកាស ស្ងាត់គ្មានមនុស្ស គេបានយកស្បែកជើងមួយគូដែលនៅជិតនោះ រួចក៏ដើរចេញបាត់ទៅ។

ប្រភពបានឲ្យដឹងដែរថា ក្រោយពីវីដេអូនោះមានការចែករំលែកយ៉ាងច្រើនរួចមក បានធ្វើឲ្យក្មេងប្រុសវ័យជំទង់នោះដឹងខ្លួនខុស និងបានផ្ញើសារសុំទោសទៅកាន់ម្ចាស់គណនី Twitter ដោយប្រាប់ថា ច្រលំដៃយកស្បែកជើងទៅ ហើយនឹងប្រគល់ឲ្យវិញឆាប់ៗ។

ជុំវិញករណីខាងលើនេះក៏មិនមានការដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិសដែរ។ ទន្ទឹមនឹងនេះក៏មានមហាជនមួយចំនួនស្នើសុំឲ្យលុបវីដេអូនោះចេញ និងមួយចំនួនទៀតបានគិតថា ការបង្ហោះវីដេអូនោះទៅលើបណ្ដាញសង្គម គឺទុកជាការព្រមានទៅដល់ក្មេងប្រុសវ័យជំទង់នោះផងដែរ៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?​

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ក្មេងប្រុសជំទង់នោះ
ក្មេងប្រុសជំទង់នោះ
ក្មេងប្រុសជំទង់នោះ
ក្មេងប្រុសជំទង់នោះ
ក្មេងប្រុសជំទង់នោះ
ក្មេងប្រុសជំទង់នោះ
សារដែលបានសុំទោស
សារដែលបានសុំទោស
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T