Kim Sae Ron ចេញពីYG ក្រោយផ្ញើភាពល្បីល្បាញ ៣ឆ្នាំកន្លងមក

//s4.kh1.co/0f/0f555e346c8034cbed72d49a9a7c27345cdb7251.jpg
តារា & កម្សាន្ដ

 ១៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េ​ខាង​ត្បូង៖ តារាសម្តែងស្រី​វ័យ​ក្មេង​Kim Sae Ron តួ​ឯកស្រី​ក្នុង​រឿង​The Man From Nowhere សម្រេច​ចាកចេញ​ពី​ផលិត​កម្ម​YG បន្ទាប់​ពី​បាន​ផ្ញើ​វាសនា​របស់​ខ្លួន​ លើ​ផលិត​កម្ម​យក្ស​នេះ ​អស់​រយៈពេល​៣​ឆ្នាំ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោង​តាម​ការ​រាយការណ៍​របស់​Ilgan Sports បាន​បញ្ជាក់​ថា ​បើ​តាម​ប្រភពអ្នក​ដែល ​ជិតដិត និង​តារា​ស្រី​Kim Sae Ron បាន​ឲ្យ​ដឹង​ថាកុង​ត្រា​របស់ ​​តារាស្រី​រូប​នេះ​នឹង​ផុត​កំណត់ ​នៅ​ខែ​ក្រោយ​នេះ​ហើយ​។ ក៏​ប៉ុន្តែ​នាង​សម្រេច​ចិត្តថានឹង ​​មិន​បន្ត​កុង​ត្រា​ថ្មី ជា​មួយ​ផលិត​កម្ម​របស់​​នាង ​តទៅ​ទៀត​នោះ​ទេ។

​តារាស្រី​Kim Sae Ron បាន​ចូល​រួម​ជាមួយ​នឹង​ ផលិត​កម្ម​YG កាល​ពី​ឆ្នាំ​២០១៦ ក្រោមការ​ចុះ​​កិច្ចសន្យា​ជា​មួយ ​ផលិត​កម្ម​សម្រាប់រយៈ​ពេល​៣​ឆ្នាំ​។ ក៏​ប៉ុន្តែ​ក្នុង​អំឡុង​ពេល៣ឆ្នាំ ​​ដែល​នាង​ឋិត​នៅ​ក្រោម​ផលិត​កម្ម​នេះ​Sae Ron បាន​បង្ហាញខ្លួន​​តែ​មួយ​រឿង​គត់ គឺ​ក្នុង​រឿងLove Playlist Season4 ដែល​បាន​ចាក់​បញ្ចាំង​ កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះផងដែរ​៕

Kim Sae Ron 
Kim Sae Ron 
Kim Sae Ron 
Kim Sae Ron 
Kim Sae Ron 
Kim Sae Ron 
Kim Sae Ron 
Kim Sae Ron 
Kim Sae Ron 
Kim Sae Ron 
Kim Sae Ron 
Kim Sae Ron 
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T