ប៊ុត សីហា បង្ហាញមុខជាថ្មី តែសម្លេងលោក នៅតែ..... (មានវីដេអូ)

//s5.kh1.co/16/1616cc17e9d3e1216d33239c2597c70382fa1bb8.jpg
តារា & កម្សាន្ដ

 ១៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយពី លោក ប៊ុត សីហា ដែលជាអតីតបេក្ខជន ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី១ បានឆ្លងកាត់រឿងអាស្រូវ ជាច្រើនពាក់ព័ន្ធពីបទប្រើប្រាស់ និងចែកចាកគ្រឿងញៀនរួចមក រូបលោក ហាក់ដូចជាស្ងប់ស្ងាត់ពី សិល្បៈឈឹង ទោះជាមានការដោះស្រាយរួច យ៉ាងណាក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែបែបនេះហើយ ទើបធ្វើឲ្យហ្វេនៗរបស់ ប៊ុត សីហា មានការនឹកនា ដល់វត្តមាននិងសម្លងពីរោះ អាចស្រែកបានខ្ពស់ របស់តារារូបនេះគ្រប់គ្នា។

យ៉ាងណាមិញ ស្រាប់តែ ថ្មីៗនេះដែរ តារាចម្រៀងប្រុសរូបនេះ បានបង្កភាពភ្ញាក់ផ្អើលមិនស្ទើរទេ តាមរយៈវត្តមាន ការវិលត្រឡប់មកសារជាថ្មី លើឆាកតន្ដ្រីដ៏ធំមួយ។ ក្នុងនោះដែរ គេឃើញថា ប៊ុត សីហា មានទឹកមុខស្រស់ស្រាយ ថែមទាំងអាចបកស្រាយ បទចម្រៀងផ្ទាល់ លើឆាកដល់ទៅ៣បទជាប់ៗគ្នា បានយ៉ាងល្អទៀតផង។

ដោយឡែក ចំពោះការវិលត្រឡប់នេះដែរ ជឿជាក់ថា លោក ប៊ុត សីហា មិនធ្វើឲ្យអ្នកគាំទ្រទាំងអស់មានការខកចិត្តនោះទេ ព្រោះបទចម្រៀងថ្មីៗរបស់លោក សុទ្ធតែមានអត្ថន័យចាក់ដោត ត្រូវសាច់រឿងមិត្តៗយុវវ័យខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា ពេលលេចមុខសារជាថ្មី
ប៊ុត សីហា ពេលលេចមុខសារជាថ្មី
ប៊ុត សីហា ពេលលេចមុខសារជាថ្មី
ប៊ុត សីហា ពេលលេចមុខសារជាថ្មី
វីដេអូដែល ប៊ុត សីហា លេចមុខសារជាថ្មី
ប៊ុត សីហា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T