ស៊ុតអីស៊ុតយ៉ាងនេះ!! អ៊ីតាលី លត់ ៩-១ រក្សាកំណត់ត្រាមិនចាញ់សោះ ១០ប្រកួត (មានវីដេអូ)

//s5.kh1.co/da/daeb8fa256723d5a8358875b542e219af428b465.jpg
កីទ្បា

 ១៩-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អ៊ីតាលី៖ ការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ពានរង្វាន់ EURO 2020 ក្នុងពូល J កាលពីយប់មិញជើងខ្លាំងអ៊ីតាលី បានបន្តកំណត់ត្រាឈ្នះទាំង ១០ប្រកួតក្រោយយកឈ្នះ អាមេនី ៩-១ ក្នុងការប្រកួតចុងក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាងអ៊ីតាលី និងអាមេនី
ការប្រកួតរវាងអ៊ីតាលី និងអាមេនី

៤គ្រាប់របស់អ៊ីតាលីរកបាននៅក្នុងវគ្គទីមួយដោយកីឡាករ Immobile ២គ្រាប់នៅនាទីទី៨ និង៣៣, Zaniolo ១គ្រាប់នៅនាទី៩ និង១គ្រាប់ទៀតធ្វើបានសម្រេចដោយ Nicolo Barella នៅនាទី២៩។

ការប្រកួតឈានចូលដល់វគ្គទីពីរនៅនាទីទី៦៤ទើប Zaniolo បានរកគ្រាប់ទី៥ឲ្យអ៊ីតាលីនិងជាគ្រាប់ទីពីររបស់ខ្លួន មុននឹងអ៊ីតាលីបន្តរកបាន ៤គ្រាប់ទៀតដោយកីឡាករ៤រូបផ្សេងគ្នារួមមាន Romagnoli, Jorgino, Riccardo Orsoilni និង Federico Chiesa។ ចំណែកឯមួយគ្រាប់របស់ក្រុមភ្ញៀវអាមេនី រកបាននៅនាទីទី៧៩ ដោយកីឡាករ Edgar Babayan។

ការប្រកួតរវាងអ៊ីតាលី និងអាមេនី
ការប្រកួតរវាងអ៊ីតាលី និងអាមេនី

នៅក្នុងការប្រកួតនោះអ៊ីតាលីបានបើកការសម្រុកខ្លាំងមែនទែន ដោយគ្រប់គ្រងបាល់ដល់ទៅ៦៥% និងមានឱកាសស៊ុតចំគោលដៅ ១៣លើក និងខុសគោលដៅ ១០លើក សរុប ២៣លើក។

ការប្រកួតរវាងអ៊ីតាលី និងអាមេនី
ការប្រកួតរវាងអ៊ីតាលី និងអាមេនី

បិទបញ្ចប់ការប្រកួតវគ្គជម្រុះ ក្រុមរបស់លោក Roberto Mancini បានកក់កៅអីទៅលេងជុំផ្ដាច់ព្រ័ត្រក្រោយ ១០ប្រកួត ឈ្នះទាំង១០ មាន៣០ពិន្ទុ ឈរនៅលេខ១ក្នុងពូល J ខណៈដែលឡើងទៅជាមួយអ៊ីតាលីគឺហ្វាំងឡង់ ឈរនៅលេខ២ មាន១៨ពិន្ទុ ១០ប្រកួត ឈ្នះ៦ និងចាញ់៤៕

តារាងចំណាត់ថ្នាក់ពូល J
តារាងចំណាត់ថ្នាក់ពូល J

ចង់ឃើញថា អ៊ីតាលី សម្រុកខ្លាំងទៅលើអាមេនី យ៉ាងណានោះ ទៅទស្សនាវីដេអូ Highlight នៅខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T