Real Madrid និង Barcelona ប្រជែងគ្នាទិញកីឡាករម្នាក់ពីក្របខណ្ឌ Serie A

//s5.kh1.co/be/be8fa00bb599a1b3a2caddf9c359964a7e4149b2.jpg
កីទ្បា

 ១៨-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបយក្សអេស្ប៉ាញទាំងពីរ Real Madrid និង Barcelona បាននឹងកំពុងតែចាប់អារម្មណ៍ចង់បានខ្សែការពាររបស់ Inter Milan កីឡាករ Milan Skriniar។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Milan Skriniar
កីឡាករ Milan Skriniar

ទាំង Real Madrid និង Barcelona សុទ្ធតែកំពុងសម្លឹងមើលក្នុងការនាំចូលខ្សែការពារបន្ថែមដើម្បីពង្រឹងក្រុមរៀងៗខ្លួន ខណៈ Skriniar ត្រូវបានគេរាយការណ៍មកថាកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបទាំងពីរ។

យ៉ាងណាមិញ Skriniar បានចាប់អារម្មណ៍ក្នុងការទៅចូលរួមជាមួយជើងឯក La Liga រដូវកាលមុន Barcelona ជាជាងការផ្លាស់ទៅលេងនៅកីឡដ្ឋាន Santiago Bernabeu ជាមួយ Real Madrid។

កីឡាករ Milan Skriniar
កីឡាករ Milan Skriniar

គួរឲ្យដឹងដែរថា ខ្សែការពារជម្រើសជាតិស្លូវ៉ាគី Skriniar បានផ្លាស់ពី Sampdoria មកចូលរួមជាមួយ Inter Milan កាលពីឆ្នាំ២០១៧ ដោយចូលលេងបាន ៨៤ប្រកួត និងរកគ្រាប់បាល់បាន ៤គ្រាប់ក្នុងនាមជាខ្សែការពារកណ្ដាល៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T