​មនុស្ស៤នាក់​បានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារដ៏ធំមួយ ខណៈពេលកំពុងមើលការប្រកួតបាល់ទាត់

//s4.kh1.co/64/6427e1258c54d55708e989d8c26ea539644307b5.jpg
សង្គម

 ១៨-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ យ៉ាងហោចណាស់មាន​មនុស្ស៤នាក់ត្រូវបានបាញ់សម្លាប់ និង៦នាក់ទៀតរងរបួសក្នុងការបាញ់ប្រហារមួយនៅទីក្រុង Fresno រដ្ឋ California កាលពីយប់មិញ បន្ទាប់ពីមានខ្មាន់កាំភ្លើងបានធ្វើការបាញ់រះ ហើយរត់គេចខ្លួនបាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្ស៣នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ បន្ទាប់ពីមានជនមិនស្គាល់អត្តសញ្ញាណបានលួចចូលទៅក្នុងសួនច្បារមួយ ខណៈពេលមានមនុស្សជាច្រើនកំពុងមើលការប្រកួតបាល់ទាត់។ ប៉ូលិសម្នាក់បាននិយាយថា ការបាញ់សម្លាប់នេះបានកើតឡើងនៅប្រហែលម៉ោង៦ល្ងាចកាលពីយប់មិញ ហើយមនុស្សភាគច្រើននៅឯកម្មវិធីប្រកួតបាល់ទាត់នោះគឺសុទ្ធតែជាក្រុមគ្រួសារនិងមិត្តភក្តិ។ លោកអនុប្រធាន Michael Reid បាននិយាយថា មនុស្ស៦នាក់ដែលរងរបួសត្រូវបានគេរំពឹងថា នឹងមិនមានគ្រោះថា្នក់ដល់ជីវិតទេ ហើយពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោក Lt Bill Dooley ប៉ូលិសប្រចាំទីក្រុង Fresno ​បានឲ្យដឹងថា  អ្វីដែលយើងដឹងគឺថា នេះគឺជាការជួបជុំក្រុមគ្រួសារនិងមិត្តភក្តិនៅឯទីតាំងកើតហេតុ ។

ការបាញ់ប្រហារបានកើតឡើងប្រហែលម៉ោង ៦ ល្ងាចនៅភាគអាគ្នេយ៍នៃទីក្រុង
ការបាញ់ប្រហារបានកើតឡើងប្រហែលម៉ោង ៦ ល្ងាចនៅភាគអាគ្នេយ៍នៃទីក្រុង
 លោកអនុប្រធាន Michael Reid បាននិយាយថា មានមនុស្ស១០នាក់ត្រូវបានបាញ់ប្រហារក្នុងហេតុការណ៍នេះ
 លោកអនុប្រធាន Michael Reid បាននិយាយថា មានមនុស្ស១០នាក់ត្រូវបានបាញ់ប្រហារក្នុងហេតុការណ៍នេះ

មនុស្សគ្រប់គ្នាកំពុងមើលបាល់ទាត់នៅល្ងាចនេះ ខណៈពេលដែលជនមិនស្គាល់មុខបានចូលមកដល់ទីតាំងនិង​ទៅក្នុងទីធ្លាខាងក្រោយ ហើយបានបើកការបាញ់ប្រហារ។ ភ្នាក់ងារមកពីការិយាល័យជាតិអាល់កុលថ្នាំជក់អាវុធនិងអាវុធជាតិផ្ទុះនៅ San Francisco កំពុងឆ្លើយតបនឹងការបាញ់ប្រហារនេះ។ យ៉ាងហោចណាស់វាគឺជាការបាញ់ប្រហារដ៏សាហាវលើកទី២ ដែលកាលពីថ្ងៃអាទិត្យនៅភាគអាគ្នេយ៍ទីក្រុង Fresno មានបុរសម្នាក់អាយុខ្ទង់ ២០ ឆ្នាំត្រូវបានគេបាញ់សម្លាប់នៅព្រឹកថ្ងៃអាទិត្យនៅឯផ្ទះ នៅផ្នែកមួយផ្សេងទៀតនៃទីក្រុង។ ក្រុមប៉ូលិសមិនបានឲ្យដឹងទៀតទេ ថាតើហេតុការណ៍អាចមានការជាប់ពាក់ព័ន្ធគ្នា ប៉ុន្តែក្រុមប៉ូលិសបាននិងកំពុងតាមប្រមាញ់រកជនដៃដល់ ៕

មនុស្ស៣នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅនឹងកន្លែង ខណៈម្នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ
មនុស្ស៣នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅនឹងកន្លែង ខណៈម្នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ
ក្រុមគ្រួសារនិងមិត្តភក្តិកំពុងមើលការប្រកួតបាល់ ខណះពេលដែលជនដៃដល់បានធ្វើការបាញ់ប្រហារ
ក្រុមគ្រួសារនិងមិត្តភក្តិកំពុងមើលការប្រកួតបាល់ ខណះពេលដែលជនដៃដល់បានធ្វើការបាញ់ប្រហារ
លោក​ Lt Bill Dooley ប៉ូលីសប្រចាំនៅ Fresno បាននិយាយថា ពួកគេកំពុងតាមរកជនសង្ស័យ
លោក​ Lt Bill Dooley ប៉ូលីសប្រចាំនៅ Fresno បាននិយាយថា ពួកគេកំពុងតាមរកជនសង្ស័យ
ប៉ូលីសម្នាក់បាននិយាយថា ជនរងគ្រោះ ៦ នាក់ផ្សេងទៀតត្រូវបានគេរំពឹងថានឹងរស់រានមានជីវិត ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ប៉ូលីសម្នាក់បាននិយាយថា ជនរងគ្រោះ ៦ នាក់ផ្សេងទៀតត្រូវបានគេរំពឹងថានឹងរស់រានមានជីវិត ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T