​​ឪ​​ត្រឹម​លូក​ស្ទាបអង្អែលនាង​បាន​មុន​ កូន​ប្រុស​ទៅ​ក្រោយ…អីអី​​សម្រេច​

//s4.kh1.co/3a/3ad1754b2adb59f7bb15305835afd420f0f4800d.jpg
សង្គម

 ១៨-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​បឋម​ឲ្យ​ដឹង​ថា បុរស​២​នាក់​ឪពុកនិង​កូនចុង កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ​វិច្ឆិកា ​ត្រូវ​កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញ ដូរ​មនុស្ស និងការពារ​អ​និ​តិ​ជន ចាប់​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ជាប់ចោទ​ពី​បទ​​​ប៉ុនប៉ងនិង​រំលោភ​សេពសន្ថវៈ ។ បុរស​ជា​ឪពុកចុង​ឈ្មោះ អៀម ស្វិត អាយុ​៣៧​ឆ្នាំ ​និងកូន​ឈ្មោះ អ៊ែន មេ​សា អាយុ​២០​ឆ្នាំ (​នៅ​ក​ម្លោះ​) ទាំង​ពីរ​នាក់​ជា​កម្មករ បម្រើ​ការងារ​នៅ​ហាង​ថតរូប​មួយ​កន្លែង ក្បែរ​វិទ្យាល័យ​សន្ធ​មុ​ក ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​តាម​សមត្ត​កិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​នារី​ម្នាក់ ​ធ្វើ​ការ​នៅ​ហាង​ថតរូប​នោះ​ដែរ តែ​មិន​ជាប់​សាច់ញាតិ​គ្នា​ទេ នាង​មាន​ស្រុ​កំណើត​នៅ​ខេត្តកំពង់ចាម ហើយ​ពួក​គេ​ត្រូវ​បាន​ថៅកែ​ហាង តម្រូវ​ឲ្យ​ស្នាក់​នៅ​នឹង​ដេក​ជុំ​គ្នា​លើ​ផ្ទះ​មួយ​ល្វែង​ជាន់​ទី​១ ។ សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា កាល​វេលា​យប់​ជ្រៅ​ថ្ងៃ​ទី​១០ ​វិច្ឆិកា ឆ្នាំ​២០១៩ នារី​រង​គ្រោះ​បាន​ដេក​លង់លក់​នៅ​ជាប់​ជញ្ជាំង​ផ្ទះ​ម្ខាង​តែ​ម្នាក់ឯង ហើយ​អំ​ពូ​ល​ភ្លើង​ត្រូវ​បិទ​ងងឹតឈឹង ។

ពេល​នោះ​បុរស​ឈ្មោះ អៀម ស្វិត ដែល​កំពុង​ដេក​ជាមួយ​កូននិង​ប្រពន្ធ​នៅ​កណ្តាល​ផ្ទះ បាន​ងើប​ពី​ដំណេក​លប​ដើរទៅ​រក​នារី​រង​គ្រោះ ដោយ​បាន​ធ្វើ​សកម្មភាព​យកដៃ​ស្ទាបអង្អែល នឹង​ច្របាច់​សុដន់​នាង​លេង រួច​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ប៉ុន្តែ​ជា​សំណាងល្អ​ជន​រងគ្រោះ​បានដឹង​ខ្លួន​ទាន់ ហើយ​រឿង​ក៏​ស្ងាត់ស្ងៀម​ទៅ ។ លុះដល់​យប់​ថ្ងៃ​ទី​១៣ ខែ​ឆ្នាំ​ដដែល នារី​រង​គ្រោះ​បាន នឹង​កំពុង​ដេក​នៅ កន្លែង​នាង​ដេក​ជា​ធម្មតា ឈ្មោះ អៀម ស្វិត ដែល​ជា​ឪពុកចុង​បាន​ដេញ​កូនប្រុស​ឈ្មោះ អ៊ែន មេ​សា ដែល​កំពុង​ដេក​ជាមួយ​គ្នា​ឲ្យ​ងើប​ចេញ ដោយ​ឈ្មោះ អ៊ែន មេ​សា ចុច​លេង​ទូរស័ព្ទ​រំខាន​ដំណេក​គាត់ ។ ពេល​នោះ អ៊ែន មេ​សា បាន​ងើប​តាម​ឪពុក​ដេញចេញ​មែន តែ​គេ​បែ​ជា​ងើប​ទៅ​ដេក​ជាមួយ​នារី​រង​គ្រោះ និងអោ​បរឹតនាង​បង្ខិតបង្ខំ​រួមរ័ក រហូត​បាន​សម្រេច ដែល​នាង​មិន​ហ៊ាន​ស្រែក​ទេ ខ្លាច​បុរស​នោះ​ច្របាច់ក​.​សម្លាប់ ។

លុះ​ព្រឹក​ឡើង​​​ចូល​ថ្ងៃ​ទី​១៤ ​វិច្ឆិកា នារី​រង​គ្រោះ​បាន​សុំ​ច្បាប់​ថៅកែ​ហាង​ធ្វើ​ដំណើ​រ​ទៅ​ស្រុក​កំណើត គឺ​នាង​បាន​ទៅ​រៀបរាប់​ប្រាប់​ឪពុក​ម្តាយ​ពី​អំពើ​ទុច្ចរិតល្មោភកាម​ម្តង​ហើយ​ម្តងទៀត​ទាំង​ឪពុក និង​កូន​មក​លើ​រូប​នាង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ពេល​ទទួល​បាន​ដំណឹង​នេះ​ភ្លាម អាណាព្យាបាល​ជន​រង​គ្រោះ​បាន​នាំ​កូន​ឡើង​ពី​ខេត្ត មក​កាន់​ស្នាក់​ការ​ប៉ុស្តិ​រដ្ឋបាល​នគរបាល​សង្កាត់​ទឹកល្អក់​៣ ខ័​ណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ប្តឹង​ជន​កំហូច​ឪពុក នឹង​កូនចុង ពី​បទ​.​ប៉ុនប៉ង នឹង​រំលោភ​សេពសន្ថវៈ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ទៅ​ហៅ​ជនសង្ស័យ​ទាំង​ពីរ​ពី​ហាង​ថតរូបមក​កាន់​ស្នាក់​ការ​ប៉ុស្តិ​រដ្ឋបាល ដើម្បី​សាកសួរ នឹង​បំភ្លឺ​លើ​ការ​ចោទប្រកាន់​នោះ ទីបំផុត​ឪពុក នឹង​កូន​បាន​សារភាព​ដូច​អ្វី​ដែល​រូបគេ​បាន​ប្រព្រឹត្ត ។ យ៉ាងណា​ក្តី​នគរបាល​ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី​១៦ ​វិច្ឆិកា បាន​បញ្ជូន​សំណុំរឿង​នេះ ​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នឹង​ការពារ​អ​និ​តិ​ជន​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត ។ ដូច្នោះ​ហើយ ​បានជា​សំណុំរឿង​ជនសង្ស័យ​ឪពុក​ទៅ​មុន​បាន​ត្រឹម​ស្ទាប កូន​ទៅ​ក្រោយ​បាន​សម្រេច ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នឹង​ការពារ​អ​និ​តិ​ជន នាំ​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញនោះ ៕

https://s4.kh1.co/__image/w=650,h=509,q=100/ce/ce94264fd020419254eab745e5b7f88e9b47e0f6.jpg
https://s4.kh1.co/__image/w=650,h=509,q=100/ce/ce94264fd020419254eab745e5b7f88e9b47e0f6.jpg

ប្រភពកោះសន្តិភាព

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T