ឡូយកប់!! អេលីត សាន់ វាយ Ronaldo ឡើងវ៉ល់ បន្តភាពមិនទាន់ចាញ់នៅសង្វៀនថៃ MX (មានវីដេអូ)

//s5.kh1.co/73/73c203c487b573e9ee73ddf4aab67b46a7d90359.jpg
កីទ្បា

 ១៨-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បាងកក៖ អ្នកប្រដាល់មកពីក្លិបប៉ែន កាក់ គុនខ្មែរ កីឡាករ អេលីត សាន់ បានប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះថៃ RONALDO ដោយពិន្ទុនៅក្នុងការប្រកួតនៅសង្វៀន MX Muay Xtreme របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍៣១ថៃ នៅទីក្រុងបាងកក ប្រទេសថៃកាលពីម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករកម្ពុជា អេលីត សាន់ ឈ្នះការប្រកួត
កីឡាករកម្ពុជា អេលីត សាន់ ឈ្នះការប្រកួត

ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦០,៥គីឡូក្រាម។ ការប្រកួតពេញ ៣ទឹក ទាំងកីឡាករកម្ពុជា អេលីត សាន់ និងកីឡាករថៃ RONALDO បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាម ប្រើកែង ជង្គង់ និងដូរដៃគ្នាយ៉ាងខ្លាំងៗ។ យ៉ាងណាមិញ ជាលទ្ធផលបញ្ចប់ការប្រកួត អេលីត សាន់ ឈ្នះ RONALDO ដោយពិន្ទុ។

ការប្រកួតរវាង អេលីត សាន់ និង RONALDO
ការប្រកួតរវាង អេលីត សាន់ និង RONALDO
ការប្រកួតរវាង អេលីត សាន់ និង RONALDO
ការប្រកួតរវាង អេលីត សាន់ និង RONALDO

នេះគឺការឈ្នះលើកទីពីរហើយរបស់ អេលីត សាន់ នៅសង្វៀន MX បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងកាលពីខែកញ្ញា កូនសិស្សរបស់លោកគ្រូ ស៊ន អេលីត បានផ្ដួលម្ចាស់ផ្ទះថៃ ខមសន ឲ្យសន្លប់ក្នុងទឹកទី១៕

ចង់ឃើញថា អេលីត សាន់ បន្តជ័យជម្នះទីពីររបស់គេនៅលើសង្វៀន MX យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T