មិនគួរឲ្យជឿថា Jimin មុខស្រដៀងនារីចិនជំនាន់ដើមម្នាក់នេះ ដល់ម្លឹង!

//s5.kh1.co/ba/ba550a12a3acf5ef6e6243be6a73c439616dcee6.jpg
តារា & កម្សាន្ដ

 ១៨-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងបណ្ដាញអ៊ីនធើណែត បន្ទាប់ពីរូបថតដែលមានអាយុកាល ១០០ឆ្នាំ មួយសន្លឹក ត្រូវបានគេយកចិត្តទុកដាក់ សាជាថ្មីម្ដងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា រូបភាពនេះចាប់ផ្តើមទទួលបាន ការចាប់អារម្មណ៍បន្ទាប់ពី ក្រុមអ្នកគាំទ្រ BTS ចែករំលែកវានៅតាមអ៊ីនធើណែត កាលពីពេលថ្មីៗនេះ ដោយពួកគេលើកឡើងថា នារីម្នាក់នៅក្នុងរូប ​មានមុខមាត់ស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹង Jimin សមាជិកក្រុមចម្រៀងប្រុស ដែលកំពុងល្បី ក្នុងពេលបច្ចុប្បន្ន។

នេះបើយោងតាមការបង្ហោះរបស់អ្នកគាំទ្រ ពួកគេបានបញ្ជាក់ថា នារីម្នាក់នោះ មានមុខនៅក្នុងសៀវភៅប្រវត្តិសាស្រ្តចិន ដែលមានអាយុកាលជិត ១០០ឆ្នាំហើយ គិតមកដល់បច្ចុប្បន្ន។

នាងត្រូវបានគេសន្និដ្ឋានថា ជាសាច់ញាតិរបស់ស្ថាបត្យករ និងអ្នកនិពន្ធចិនដ៏ល្បីល្បាញមួយរូប មានឈ្មោះថា Lin Huiyin ឬឈ្មោះ Phyllis Lin ដែលជាស្ថាបត្យករស្រីដំបូងគេ នៅប្រទេសចិនសម័យនោះ៕

ចង់ដឹងថា តើ Jimin មានមុខមាត់ស្រដៀងនារីជំនាន់ដើមម្នាក់នោះកម្រិតណា?

តោះមកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា​ ៖

រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin និងនារីចិនជំនាន់ដើម
រូបភាព Jimin និងនារីចិនជំនាន់ដើម
រូបភាព នារីចិនជំនាន់ដើម
រូបភាព នារីចិនជំនាន់ដើម
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T