ចចាមអារ៉ាម! Chelsea នឹងប្រជែងជាមួយក្លិបធំៗពីរនៅអឺរ៉ុប ដណ្ដើមយកខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីលមួយរូបវ័យ១៧ឆ្នាំ

//s4.kh1.co/f3/f3bf98d57a2b07ce94033a7dbd6b5e83290a75e4.jpg
កីទ្បា

 ១៨-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាបានចូលខ្លួនប្រជែងជាមួយនឹងក្លិបធំៗពីរនៅអឺរ៉ុបរួមមានក្លិប​ FC Barcelona និង​ Arsenal ក្នុងការដណ្ដើមយកខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីល១រូបរបស់ក្លិប Flamengo កីឡាករ Reinier Jesus

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Reinier Jesus
  កីឡាករ Reinier Jesus

កីឡាករ Reinier ក្នុងរដូវកាលនេះបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ដោយក្នុងចំណោម១៣ប្រកួត រូបគេស៊ុតបញ្ចូលទីបាន៤គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីចំនួន២ដង។

យោងតាមកាសែត Mundo Deportivo បានអោយដឹងថាក្លិបកាំភ្លើងធំ Arsenal បានទាក់ទងទៅឪពុករបស់ Reinier ដើម្បីបញ្ចុះបញ្ចូលកីឡាកររូបនេះអោយមកចូលរួមជាមួយនឹងពួកគេ។ ខណៈពេលដែលកាសែត Blaugrana បានបញ្ជាក់ថាក្លិប Barca បានតាមដានពីទម្រង់លេងកីឡាករ Reinier ជាច្រើនខែមកហើយ។

  កីឡាករ Reinier Jesus
  កីឡាករ Reinier Jesus

យ៉ាងណាមិញកាលពីពេលថ្មីនេះ កាសែត Express បានចុះផ្សាយថាក្លិបតោខៀវ​ Chelsea បានចូលរួមប្រជែងជាមួយនឹងក្លិបធំៗទាំងពីរនេះ ក្នុងការដណ្ដើមយកកីឡាករ Reinier។

ក្លិប​ Chelsea ជឿជាក់ថាការដាក់បម្រាមទិញដូររបស់ពួកគេនឹងត្រូវបានដកចេញ ហើយពួកគេនឹងអាចទិញកីឡាករចូលវិញបាននៅខែមករាខាងមុខ។ តាមរយៈប្រភពដដែលបានបន្តអោយដឹងទៀតថា ក្លិប Flamengo នឹងមិនអនុញ្ញាតអោយកីឡាករ Reinier ចាកចេញក្រោមតម្លៃ៧០លានផោន (ឬប្រហែល៩០,៦លានដុល្លារអាមេរិក) នោះទេ។

  កីឡាករ Reinier Jesus
  កីឡាករ Reinier Jesus

គួរបញ្ជាក់ផងដែរថាកីឡាករ Reinier Jesus ជាយុវជនថ្នាលរបស់ក្លិប Flamengo ហើយត្រូវបានក្លិបតម្លើងអោយមកលេងក្នុងឈុតធំ​ កាលខែមករា ឆ្នាំ២០១៩នេះ៕

ប្រភព៖​ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T