ក្រោយរកបានគ្រាប់ទី៩៩ ឲ្យព័រទុយហ្គាល់ Ronaldo សន្យានឹងធ្វើរឿងមួយនេះឲ្យទាល់តែបាន!

//s5.kh1.co/84/8455509ff1561ae2fdea48a92e3a080e11738892.jpg
កីទ្បា

 ១៨-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

លុចសាំបួរ៖ ក្រោយរកបានគ្រាប់បាល់ទី៩៩របស់ខ្លួនឲ្យក្រុមជម្រើសជាតិ និងជួយឲ្យព័រទុយហ្គាល់យកឈ្នះលុចសាំបួរ ២-០ កាលពីយប់មិញ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានសន្យាថានឹងបំបែកកំណត់ត្រាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេឲ្យក្រុមជម្រើសជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

បច្ចុប្បន្ន Ronaldo ស្ថិតនៅក្រោមកីឡាករតែម្នាកគត់ដែលរកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិបានច្រើនជាងគេនៅលើពិភពលោក គឺវីរបុរសរបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ Ali Daei ដែលរកបានឲ្យក្រុមជម្រើសជាតិអ៊ីរ៉ង់រហូតដល់ទៅ ១០៩គ្រាប់។

Ronaldo បានរកគ្រាប់បាល់ទី៩៩របស់ខ្លួនឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់កាលពីយប់មិញក្នុងជំនួបជាមួយលុចសាំបួរនៅនាទីទី៨៦ បន្ទាប់ពីការបញ្ជូនបាល់ពីមិត្តរួមក្រុម Bernardo Silva។ ក្រោមចប់ការប្រកួតនោះ កំពូលខ្សែប្រយុទ្ធរបស់ក្លិប Juventus បាននិយាយថា៖

“គ្រប់កំណត់ត្រាទាំងអស់ត្រូវបានតែបំបែក ហើយខ្ញុំនឹងបំបែកកំណត់ត្រាមួយនោះ។”

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

គួរឲ្យដឹងដែរថា ក្រុមជម្រើសជាតិព័រទុយហ្គាល់បានកក់កៅអីទៅលេងជុំផ្ដាច់ព្រ័ត្រពានរង្វាន់ EURO 2020 បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គជម្រុះពូល B ក្រុមរបស់លោក Fernando Santos ឈរនៅចំណាត់ថ្នាក់លេខ២៕

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T