អត់ដែលមានសង្សារមែន តាំងពីបង្ហាញខ្លួនមក តែ Cha Eunwoo ធ្លាប់ត្រូវតារាស្រីម្នាក់សុំណាត់ជួប

//s4.kh1.co/06/0680350be517418c07d5b75adf90578fe34061d8.jpg
តារា & កម្សាន្ដ

 ១៨-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ អ្នកណាៗក៏ដឹងដែរថា តារាចម្រៀង និងសម្ដែងប្រុសដ៏ល្បី Cha Eunwoo ត្រូវបានគេទទួលស្គាល់ថា ជាកម្លោះសង្ហាម្នាក់ នៅក្នុងវិស័យ Kpop ជំនាន់នេះ។ ដូច្នេះហើយ វាមិនមែនជារឿងដែលចម្លែកនោះទេ ដែលលោកទទួលបានការពេញនិយមខ្លាំង ក្នុងចំណោមអ្នកគាំទ្រនារីៗ ទាំងនៅកូរ៉េ និងនៅបរទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ នៅក្នុងបទសម្ភាសន៍មួយ Cha Eunwoo ត្រូវបានគេសួរសំណួរអំពី រឿងរ៉ាវស្នេហាក្រៅឆាករបស់ខ្លួន។

ជាការពិតណាស់ ចម្លើយរបស់ Eunwoo ធ្វើឲ្យហ្វេនៗពេញចិត្តស្ដូក។ លោកប្រាប់ថា មិនធ្លាប់មានទំនាក់ទំនងស្នេហាជាមួយអ្នកណាឡើយ ចាប់តាំងពីបង្ហាញខ្លួនជាតារាមក។

ហើយមានតែម្ដងប៉ុណ្ណោះ ដែលលោកត្រូវតារាស្រីម្នាក់ សុំណាត់ជួប ប៉ុន្តែលោកមិនបានបដិសេដ ឬឆ្លើយតបទៅនាងឡើយ។ គ្រាន់តែរាក់ទាក់គ្នាធម្មតា ពេលដែលជួបចៃដន្យ ហើយលោកក៏ដើរហួសទៅ។

Cha Eunwoo បានបង្ហើបទៀតថា លោកចង់មើលចិត្តគ្នា ជាមួយនឹងអ្នកណាម្នាក់ ដែលលោកបានស្គាល់ដោយខ្លួនឯង មិនមែនដោយការណែនាំពីមិត្តៗ ឬក្រុមគ្រួសារឡើយ។

ទោះបីជាយ៉ាងនេះក្ដី Cha Eunwoo ក៏បានសារភាពដោយត្រង់ប្រាប់ហ្វេនៗថា លោកធ្លាប់មានទំនាក់ទំនងស្នេហាកាលពីនៅរៀនវិទ្យាល័យ គឺតាំងពីពេលដែលលោក នៅជាអ្នកហ្វឹកហាត់នៅឡើយ។ ប៉ុន្តែពេលនេះ គឺគ្មាននោះទេ។

បន្ទាប់ពីបទសម្ភាសន៍នេះ ត្រូវបានចេញផ្សាយ ក្រុមអ្នកគាំទ្រ Eunwoo បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ត្រង់ចំណុចដែលមានតារាស្រី ពេញចិត្តលើរូបលោក ហើយសុំណាត់ជួបលោកដោយត្រង់។

ពួកគេយល់ឃើញថា នាងពិតជាតារាដ៏ល្បីខ្លាំងហើយ ទើបហ៊ានចាប់ផ្ដើមទំនាក់ទំនងជាមួយមនុស្សល្អឥតខ្ចោះ ដូចជា Cha Eunwoo។ អ្នកខ្លះនិយាយថា តារាស្រីម្នាក់នោះ ប្រហែលជារងសម្ពាធមិនតិចទេ មុនពេលសារភាពពីអារម្មណ៍ទៅកាន់ Cha Eunwoo ព្រោះអ្នកណាៗក៏ដឹងដែរថា Cha Eunwoo ត្រូវគេរាប់បញ្ចូលជា មនុស្សដែលព្រះបង្កើតឡើងមកដោយផ្ទាល់ គឺជាប្រភេទមនុស្សដែលល្អឥតខ្ចោះ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Cha Eunwoo
រូបភាព Cha Eunwoo
រូបភាព Cha Eunwoo
រូបភាព Cha Eunwoo
រូបភាព Cha Eunwoo
រូបភាព Cha Eunwoo
រូបភាព Cha Eunwoo
រូបភាព Cha Eunwoo
រូបភាព Cha Eunwoo
រូបភាព Cha Eunwoo
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T