អធិប្បាយយ៉ាងក្បោះក្បាយពីលោក កៅ សីហា អ្នកដឹកនាំរឿង និងលោក យូ សុភា អ្នកនិពន្ធរឿង «រាជិនីភូមិគ្រឹះ»! (មានវីដេអូ)

//s5.kh1.co/d2/d26fafb0b963a43af5d8739b22552ee292ea6164.jpg
តារា & កម្សាន្ដ

 ១៩-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ យប់ម្សិលមិញនេះ ទូរទស្សន៍ហង្សមាស HDTV បានធ្វើការចាក់ផ្សាយរឿង «រាជិនីភូមិគ្រឹះ» ដូចការសន្យាជាមួយមហាជនហើយ ហើយក្នុងនោះយើងក៏មើលឃើញពីសន្ទុះក្នុងការគាំទ្រ ការចាក់ផ្សាយរឿងដ៏ល្បីមួយនេះយ៉ាងគគ្រឹកគគ្រេងពីបណ្ដាអ្នកគាំទ្រ និងមហាជនអ្នកទស្សនាតាមគេហដ្ឋាន ក៏ដូចជាតាមផេកផ្សាយផ្ទាល់ផ្លូវការ24ម៉ោង របស់ហង្សមាសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាហួសពីក្ដីរំពឹងមួយដ៏ខ្ពស់របស់អ្នកដឹកនាំរឿង និងអ្នកនិពន្ធរឿង ដែលជាខ្សែភាពយន្តភាគដ៏ល្បីល្បាញ មិនបានធ្វើឲ្យបណ្ដាអ្នកគាំទ្រ ក៏ដូចជាអ្នកទស្សនាអស់សង្ឃឹមឡើយ ត្រឹមតែបន្ទាប់ពីចាក់ភាគដំបូង ការនិយាយពីមាត់មួយទៅមាត់មួយរបស់មហាជនបានធ្វើឲ្យរឿងភាគមួយនេះ កើនប្រជាប្រិយភាពស្ទើរស្មានមិនដល់។

  រឿង «រាជិនីភូមិគ្រឹះ»
  រឿង «រាជិនីភូមិគ្រឹះ»

លោក កៅ សីហា ដែលជាអ្នកដឹកនាំរឿងភាគដ៏ល្បីល្បាញមួយនេះ បានបរិយាយពីកត្តាជាច្រើន ដែលបានរុញច្រានរឿងភាគមួយនេះឲ្យមានអ្នកគាំទ្រច្រើន រង់ចាំដោយអន្ទះសារចង់ទស្សនាជាទីបំផុតនោះថា កត្តារួមផ្សំជាច្រើនបានធ្វើឲ្យលោកសាងបានស្នាដៃដ៏ល្អឯកមួយនេះ រំលេចចេញជារូបរាងលើផ្ទាំងកញ្ចក់ទូរទស្សន៍ហង្សមាស ដែលមានអ្នកទស្សនាដ៏ច្រើនលើសលុប។ កត្តាជាច្រើនដែលរួមផ្សំគ្នាដូចជា ការសាមគ្គីភាពរបស់ក្រុមការងារ តាំងពីមុនរៀបចំចេញថត ពេលចេញថត និងពេលថតចប់ ការចូលរួមយ៉ាងសស្រាក់សស្រាំពីតារាសម្ដែងគ្រប់ផ្នែក មិនថាតារា សម្ដែងអាជីព ឬតារាចម្រៀងនោះឡើយ គឺពួកគាត់បានប្រឹងប្រែងយកចិត្តទុកដាក់លើការសម្ដែង និងប៉ារ៉ូល ហើយនឹងការចូលរួមពីក្រុមតុបតែងកាយ ម៉ូតសក់របស់តួអង្គគ្រប់ផ្នែកពេញផ្ទៃរឿង ទាំងមូល។

អ្នកដឹកនាំដ៏ឆ្នើមរូបនេះបានបន្តថា «រាប់ចាប់ពីក្រុមការងារបញ្ចាំងពន្លឺ កាមេរ៉ាមែន ដែលបានចាប់ប្លង់ល្អៗ គ្រប់រូបភាព អ្នករកទីតាំង រកសម្ភារៈប្រើប្រាស់ក្នុងរឿង ដែលជាអ្វីមិនអាចរំលងបាន លើសពីនេះក៏បានចូលរួមសហការពីបណ្ដាម្ចាស់ទីតាំងនីមួយៗ ដែលបានចូលរួមសហការ ផងដែរ។

ឈុតខ្លះៗនៅក្នុងរឿង
ឈុតខ្លះៗនៅក្នុងរឿង

អ្វីដែលមិនអាចរំលងបាន ហើយជាចំនុចដំបូងនៃការផលិតរឿងភាគមួយនេះ គឺស្នាដៃដ៏ល្អឥតខ្ចោះក្នុងការចងក្រងសាច់រឿង តាក់តែងឲ្យក្លាយជាប៉ារ៉ូលអត្ថបទរឿងទាំងមូលបាន នោះគឺកវីនិពន្ធ យូ សុភា។ កវីនិពន្ធ យូ សុភា គឺជាសាស្ត្រាចារ្យមួយរូបនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកអក្សរសាស្ត្រខ្មែរ ហើយក៏ជាកវីនិពន្ធដែលទទួលបានពានរង្វាន់ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាផងដែរ។

ស្នាដៃដ៏វិសេសវិសាលមួយនេះ កើតឡើងពីការចងក្រងផ្ទាល់ពីកវីនិពន្ធ យូ សុភា សុទ្ឋសាធ ដែលមានមិនការចម្លងឆ្អឹងរឿងពីរឿងបរទេសណាមួយឡើយ។ លោកយូ សុភា បាន អះអាងថា លោកធានាក្នុងការទស្សនាជាមួយផ្ទាំងទស្សនីយភាពមួយនេះ ដែលមហាជនខ្មែរមិនដែលប្រទះភ្នែកកន្លងមកនោះឡើយ។

ឈុតខ្លះៗនៅក្នុងរឿង
ឈុតខ្លះៗនៅក្នុងរឿង

ជាការពិតពាក្យចាស់លោកពោលថា «ភាពដដែលៗជាសត្រូវនៃកែវភ្នែក» ដូចនេះរឿង «រាជិនីភូមិគ្រឹះ» គឺជាវណ្ណកម្មដ៏ថ្មីសន្លាង ដែលប្រសូតចេញពីការរួមគំនិតគ្នាក្នុងការតាក់តែងនិពន្ធរឿងពីលោកកវី យូ សុភា និងការដឹកនាំរឿងដ៏ឆ្នើមពីលោក កៅ សីហា ដែលជាអ្នកដឹកនាំរឿងល្បីឈ្មោះជួរមុខមួយរូបរបស់ផលិតកម្មហង្សមាស និងរស្មីហង្សមាស។

ចង់ដឹងថា ការរួមគ្នារវាងអ្នកដឹកនាំរឿងឆ្នើម និងកវីនិពន្ធដែលទទួលពានរង្វាន់ច្រើនជាងគេមួយនេះ មានគុណភាពកម្រិតណា សូមតាមដានបន្តទៀតជាមួយរឿង «រាជិនីភូមិគ្រឹះ» នៅលើកញ្ចក់ ទូរទស្សន៍ហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ វេលាម៉ោង ៨-៩ យប់៕

ឈុតខ្លះៗនៅក្នុងរឿង
ឈុតខ្លះៗនៅក្នុងរឿង
ឈុតខ្លះៗនៅក្នុងរឿង
ឈុតខ្លះៗនៅក្នុងរឿង
ឈុតខ្លះៗនៅក្នុងរឿង
ឈុតខ្លះៗនៅក្នុងរឿង
https://s5.kh1.co/__image/w=650,h=366,q=100/a2/a2f4e1b11ad3d131d1dd1f761efe80e11942e645.jpg
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T