ចចាមអារ៉ាម! Man Utd សម្លឹងឃើញជម្រើសជាតិបារាំងមួយរូបដែលអាចមកជំនួស Pogba តម្លៃត្រឹម ២៥លានផោន

//s5.kh1.co/ec/ecf7460de4730869c5658e67f5cbe017eb4ba3ed.jpg
កីទ្បា

 ១៨-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ក្លិប Manchester United ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមប្រជែងជាមួយនឹងក្លិបអ្នកមានបុណ្យ​ FC Barcelona ដណ្ដើមយកខ្សែបម្រើវ័យក្មេងសញ្ជាតិបារាំង១រូបរបស់ក្លិប Rennes កីឡាករ Eduardo Camavinga

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ១៧ឆ្នាំរូបនេះ មានតម្លៃទិញផ្ដាច់កុងត្រាចំនួន ២៥,៦លានផោន (ឬប្រហែល ៣៣លានដុល្លារអាមេរិក) ហើយក្លិបបិសាចក្រហម Manchester United បានសម្លឹងឃើញកីឡាកររូបនេះ ជាបេក្ខភាពដែលអាចមកជំនួសកន្លែងកីឡាករ Paul Pogba ដែលមានទំនាក់ទំនងខ្លាំងក្នុងការផ្ទេរទៅកាន់ក្លិប Real Madrid នាខែមករាខាងមុខ ។

  កីឡាករ Eduardo Camavinga
  កីឡាករ Eduardo Camavinga

យោងតាមកាសែត Metro បានអោយដឹងថា ក្លិប Man Utd ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រជែងជាមួយនឹង Barca ក្នុងការនាំយកកីឡាកររូបនេះមកកាន់ប្រទេសអង់គ្លេស។

កីឡាករ Camavinga បានជាប់ជាប្រធានក្រុមជម្រើសជាតិបារាំងអាយុក្រោម​ ២១ឆ្នាំជាលើកដំបូងកាលពីសប្ដាហ៍មុននេះ ដោយស្នងពីកីឡាករ Matteo Guendouzi របស់ក្រុម Arsenal ដែលបានតម្លើងទៅលេងក្នុងឈុតធំ។

ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ បច្ចុប្បន្នកំពុងជាប់កុងត្រាជាមួយនឹងក្លិប Rennes​ រហូតដល់ឆ្នាំ២០២២។

កីឡាករ Eduardo Camavinga
កីឡាករ Eduardo Camavinga

គួររម្លឹកផងដែរថាកីឡាករ Eduardo Camavinga ជាយុវជនថ្នាលរបស់ក្លិប Rennes ហើយបានតម្លើងអោយមកលេងក្នុងឈុតធំកាលពីដើមឆ្នាំ២០១៩នេះ ដោយបង្ហាញខ្លួនសរុបបានចំនួន២៣ប្រកួត៕

ប្រភព៖​ The Sun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T