ចង់ដាច់ផ្ងារ! នារីម្នាក់ ត្រូវមិត្តភក្ដិធ្វើបាប ដោយព្រីនប័ណ្ណឡើងយន្ដហោះដ៏ធំមួយសន្លឹក បង្កការអស់សំណើចពេញព្រលានយន្ដហោះ (មានវីដេអូ)

//s5.kh1.co/87/879b7edd1b82efcbb147d1fcc63439826df18224.jpg
សង្គម

 ១៨-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ ជាការពិតណាស់ ការធ្វើបាបមិត្តភក្ដិបែបលេងសើច គឺតែងតែកើតមានចំពោះមិត្តភក្ដិស្និទ្ធស្នាល។ ជាក់ស្ដែងថ្មីៗកន្លងទៅនេះ នារីម្នាក់នៅឯប្រទេសម៉ាឡេស៊ី ត្រូវបានមិត្តភក្ដិធ្វើបាប ដោយព្រីនប័ណ្ណឡើងយន្ដហោះដ៏ធំមួយសន្លឹក ធ្វើឲ្យមានការផ្ទុះសំណើចយ៉ាងខ្លាំងនៅព្រលានយន្ដហោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នារីម្នាក់ឈ្មោះថា Stephy Teo ត្រូវបានមិត្តភក្ដិរបស់នាងម្នាក់ឈ្មោះថា Geraldine Loh ព្រីនប័ណ្ណឡើងយន្ដហោះដ៏ធំមួយសន្លឹក ដែលមានទំហំខុសប្លែកពីធម្មតាឲ្យទៅនាង។

យោងតាមវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកបានបង្ហាញឲ្យឃើញថា នាង​ Stephy បានទទួលប័ណ្ណឡើងយន្ដហោះពីមិត្តភក្ដិរបស់នាងមួយសន្លឹក។ ភ្លាមៗនោះ នាងបានសង្កេតឃើញថា ប័ណ្ណនោះគឺមានភាពខុសប្រក្រតី ហើយក៏ចាប់ផ្ដើមផ្ទុះសំណើច។ បន្ទាប់មក នាងបានបើកមើល ទើបឃើញថាប័ណ្ណនោះគឺមានទំហំស្មើនឹងក្រដាស A0។ ក្រោយមកទៀត នាងបានហុចប័ណ្ណឡើងយន្ដហោះនោះ ទៅកាន់សន្ដិសុខដើម្បីឆែកមើល។ ឃើញដូច្នេះ សុន្ដិសុខសឹងតែទប់សំណើចមិនជាប់។

លុះពេលដែលនៅលើយន្ដហោះ នារីម្នាក់ដែលជាបុគ្គលិកបម្រើការងារបានអស់សំណើច និងនិយាយបែបលេងសើចទៅកាន់ពួកគេថា៖

«តើអ្នកគិតថា អ្នកអាចកាន់ប័ណ្ណនោះបានទេ? ឬក៏ត្រូវការឲ្យខ្ញុំជួយកាន់?»

យ៉ាងណាមិញ ក្រោយពីបង្ហោះវីដេអូនោះទៅលើបណ្ដាញសង្គមរួចមក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានអ្នកចូលទស្សនារហូតដល់ទៅ២លានដងទៀតផង៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

នាង Stephy Te និងសន្ដិសុខ
នាង Stephy Te និងសន្ដិសុខ
នារីបម្រើការងារនៅលើយន្ដហោះ
នារីបម្រើការងារនៅលើយន្ដហោះ
នាង Stephy Te
នាង Stephy Te
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T