អាចម៍ផ្កាយ JF1 ទំហំប៉ុនពីរ៉ាមីត មានអត្រាដែលអាចហោះបុកផែនដីនៅឆ្នាំ២០២២

//s4.kh1.co/36/362dd21b707a7c684e857c8844c2fd30a8272027.jpg
សង្គម

 ១៨-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អវកាស៖ អាចម៍ផ្កាយមួយដែលមានឈ្មោះថា JF1 មានប្រវែង100ម៉ែត្រដែលមានទំហំប៉ុនពីរ៉ាមីតត្រូវបានគេព្យាករណ៍ថាអាចនឹងហោះបុកផែនដីនៅថ្ងៃទី៦ខែឧសភាឆ្នាំ២០២២។ អង្គការ NASA បានធ្វើសេចក្ដីប្រកាសមួយថា អាចម៍ផ្កាយ JF1 នេះអាចនឹងមានកំលាំងបុក ២៣០គីឡូតោន នៅពេលវាហោះមកបុកផែនដីរបស់យើង។​​ អ្វីដែលគួរឲ្យខ្លាចជាងនេះទៀតនោះ គឺវាមានឥទ្ធិពលខ្លាំងជាងគ្រាប់បែកដែលអាមេរិកបានទម្លាក់នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ាក្នុងឆ្នាំ១៩៤៥ ចំនួន១៥ដង។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រភពរូបភាព: Forbes
ប្រភពរូបភាព: Forbes

ប៉ុន្តែ NASA បានបន្តទៀតថា អត្រានៃការហោះមកបុកផែនដីគឺមានកម្រិតទាបបំផុត។ បើគិតពីភាពអាចទៅរួចនៃគ្រោះមហរន្តរាយនេះគឺវាតិច ដែលអាចឲ្យយើងមិនចាំបាច់ចខ្វាយខ្វល់ពីវាក៏បាន។ ទីភ្នាក់ងារអវកាសអឺរ៉ុបនៅតែបន្តឃ្លាំមើលគ្រោះមហរន្តរាយដែលអាចបង្កឡើងដោយអាចម៍ផ្កាយមួយនេះ​ ហើយបេសកកមម្មមួយដែលគេឲ្យឈ្មោះថា Hera​ ព្យាយាមប្រមូលព័ត៌មានទាក់ទងអាចម៍នេះដូចជាសមាសភាពរបស់វា និងផលប៉ះពាល់បើសិនជាបុកទង្គិចអ្វីមួយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T