នេះជាទឹកមុខ Amber ពេលមើលឈុតថើបដែលខ្លួនសម្ដែងជាមួយមនុស្សប្រុស (មានវីដេអូ)

//s5.kh1.co/4b/4b50b27a2fe2a9ca5f587ecb6bf807a8134ad63d.jpg
តារា & កម្សាន្ដ

 ១៨-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ដូចដែលប្រិយមិត្តបានជ្រាបរួមមកហើយថា កាលពីពេលថ្មីៗនេះ តារាស្រីល្បីឈ្មោះ ដែលនិយមលេងស្ទីលដូចជាបុរស គឺ Amber សមាជិកក្រុម f(x) ទើបតែបញ្ចេញបទចម្រៀងទោលថ្មីមួយ ធ្វើឲ្យហ្វេនៗស្មានមិនដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ វីដេអូចម្រៀងថ្មីមួយនេះ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីចេញផ្សាយមិនយូរប៉ុន្មាន។

ទាំងសាច់ភ្លេង ទាំងអត្ថន័យចម្រៀង និងសូម្បីតែការសម្ដែងក្នុង MV មួយនេះ បានទាក់ទាញចិត្តមិត្តៗយុវវ័យជាច្រើន ពិសេសត្រង់ឈុតដែល Amber ថើបគ្នាជាមួយនឹងមនុស្សប្រុស បានធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលរហូតបើកភ្នែកធំៗតែម្ដង។

ក្នុងពេលជាមួយគ្នានេះដែរ Amber ដែលជាម្ចាស់បទ និង Mike ដែលជាអ្នកសម្ដែងផ្ទាល់ក្នុងបទនេះ ក៏បានបង្ហាញប្រតិកម្មរបស់ខ្លួនភ្លាមៗ បន្ទាប់ពីបទបានបង្ហោះក្នុង Youtube ជាផ្លូវការ។

គួរបញ្ជាក់ផងដែរថា Amber និងតួអង្គប្រុស ក៏រន្ធត់ចិត្តនិងញាប់ញ័រមិនតិចជាងហ្វេនៗដែរ ពេលដែលមើលវីដេអូចម្រៀងរបស់ខ្លួនឯងឡើងវិញ។ ពិសេសពេលមើលដល់ឈុតថើប ម្នាក់ៗស្រាប់តែអៀន ហើយស្រែកដាក់គ្នាតែម្ដង ធ្វើឲ្យហ្វេនៗអស់សំណើចមិនតិចទេ៕

ចង់ដឹងថា តើ Amber មានប្រតិកម្មបែបណា ពេលមើលវីដេអូចម្រៀងរបស់ខ្លួនឯង?

តោះមកទស្សនាវីដេអូខាងក្រោម ៖

រូបភាព Amber
រូបភាព Amber
រូបភាព Amber
រូបភាព Amber
រូបភាព Amber
រូបភាព Amber
រូបភាព តារាៗដែលជាមិត្តរបស់ Amber
រូបភាព តារាៗដែលជាមិត្តរបស់ Amber
រូបភាព Amber និង Mike
រូបភាព Amber និង Mike
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T