ធែល ថៃ កែវ សុបញ្ញា យក់ ដួងតារា និងឌួង លីនដា នឹងប្រជ្រែងគ្នាដូចម្ដេចខ្លះក្នុងរឿង «រាជិនីភូមិគ្រឹះ»? (មានវីដេអូ)

//s4.kh1.co/3e/3ef7f442ba03b8bbaa3190fbcae44bcdd1c5929c.jpg
តារា & កម្សាន្ដ

 ១៨-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ជាការពិតរាត្រីថ្ងៃនេះវេលាម៉ោង ៨-៩ យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV គឺជាវេលាជាក់លាក់ដែលការផ្សព្វផ្សាយរឿង «រាជិនីភូមិគ្រឹះ» ដល់ម៉ោងថ្ងៃចាក់ផ្សាយជូនទស្សនិកជនទស្សនា ដូចការសន្យាហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  រឿង «រាជិនីភូមិគ្រឹះ»
  រឿង «រាជិនីភូមិគ្រឹះ»

ជារឿយៗកន្លងមកនេះ បណ្ដាអ្នកគាំទ្ររឿងខ្នាតធំរបស់ទូរទស្សន៍ហង្សមាសមួយនេះ តែងទន្ទឹង រង់ចាំយ៉ាងអន្ទះសារ ហើយចង់ដឹងថា ខ្សែរឿងដែលប្រជុំដោយតារាចម្រៀងកំពូលៗរបស់ ផលិតកម្មហង្សមាសមួយនេះពោរពេញដោយសកម្មភាព និងខ្លឹមសារបែបណាខ្លះ?

កន្លងមកយើងឃើញមានការប្រម៉ូតតួអង្គក្នុងរឿងជាច្រើនតួអង្គមកហើយ ឃើញថាសុទ្ធសឹងតែជាកំពូលតារាសម្ដែង និងចម្រៀងល្បីៗ។ ជាក់ស្ដែងនៅពេលនេះមហាជនក៏ចង់ដឹងថា តើវត្តមានរបស់តារាចម្រៀង៣ដួងទៀតគឺកញ្ញា កែវ សុបញ្ញា លោក ថែល ថៃ លោក យក់ ដួងតារា រួមនឹងតារាម៉ូដែលដ៏ស្រស់ឆើតឆាយ មួយដួងទៀតគឺកញ្ញា ឌួង លីនដា ដែលបានបង្ហាញវត្តមានជុំគ្នាក្នុងរឿង «រាជិនីភូមិគ្រឹះ» ផងដែរ។

ឈុតខ្លះៗនៅក្នុងរឿង «រាជិនីភូមិគ្រឹះ»
ឈុតខ្លះៗនៅក្នុងរឿង «រាជិនីភូមិគ្រឹះ»

ទស្សនិកជនកំពុងរំពឹងថា តើដំណើរសាច់រឿងវាប្រទាក់ក្រឡាគ្នាបែបណា ព្រោះរឿងមួយនេះ ប្រជុំដោយតារាចម្រៀង និងសម្ដែងដ៏ច្រើនរូប រំលេចភាពស្រស់ស្អាតទាំងការតុបតែងកាយ និងម៉ូតសក់ផងដែរ។

ចង់ដឹងថា អ្នកទាំងបួននិងប្រជែងស្នេហាគ្នា កាច់កុង ឈ្នានីសគ្នា ឬក៏ក្លែងចរិតដាក់គ្នាបែបណា មានតែរង់ចាំទស្សនាលើកញ្ចក់ទូរទស្សន៍ហង្សមាសយប់នេះវេលាម៉ោង ៨-៩ យប់នេះទេទើបដឹងលទ្ធផល៕

ឈុតខ្លះៗនៅក្នុងរឿង «រាជិនីភូមិគ្រឹះ»
ឈុតខ្លះៗនៅក្នុងរឿង «រាជិនីភូមិគ្រឹះ»
ឈុតខ្លះៗនៅក្នុងរឿង «រាជិនីភូមិគ្រឹះ»
ឈុតខ្លះៗនៅក្នុងរឿង «រាជិនីភូមិគ្រឹះ»
ឈុតខ្លះៗនៅក្នុងរឿង «រាជិនីភូមិគ្រឹះ»
ឈុតខ្លះៗនៅក្នុងរឿង «រាជិនីភូមិគ្រឹះ»
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T