បាក់​ខឿន​បេតុង​ក្រោយ​សាលាសង្កាត់​កំពង់ចាម​អាជ្ញា​ធរមាន​វិធានការ​ដោះស្រាយ​ជា​បន្ទាន់

//s5.kh1.co/ec/ec2a09b196ab3d0e3bc94e8601b5a9e1df609f70.jpg
សង្គម

 ១៨-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ខឿន​ច្រាំង​ទន្លេ​សាងសង់​ពី​បេតុង​នៅ​ក្រោយ​ប៉ុស្តិ៍​រដ្ឋបាល និង​សាលាសង្កាត់​កំពង់ចាម​បាន​បាក់​ស្រុត នៅ​ព្រលប់​ថ្ងៃ​ទី​១៦ វិច្ឆិកា​នេះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទី​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដែល​មាន​ប្រវែង​បណ្ដោយ​ប្រមាណ​ជា​៥០​ម៉ែត្រ បង្ក​ឲ្យ​មាន​សេចក្តី​កង្វល់​ខ្លាចរ​លំបាក់​សំណង់​អគារ​សាលាសង្កាត់​កំពង់ចាម ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោង​តាម​របាយការណ៍​របស់​លោក​ប្លោក សុវណ្ណ ចៅសង្កាត់​កំពង់ចាម​ចុះ​ថ្ងៃ​ទី​១៧ វិច្ឆិកា​នេះ ដោយ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​ទឹកទន្លេ​មេគង្គ​បាន​ចាប់ផ្ដើម​ស្រក​ទៅ​វិញ​កាល ពី​ថ្ងៃ​ទី​២៥ តុលា កន្លង​ទៅ​បណ្ដាល​ឲ្យ​បាក់​ស្រុត​ដី​ម្ដង ។ ហើយដោយ​មានការ​អន្តរាគមន៍​របស់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​មក​ពិនិត្យ​ភ្លាម​ៗ​ត្រូវ​បាន​កម្លាំង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចុះ​មក​អន្តរាគមន៍​ដោយ​បូម​ខ្សាច់​និង​ច្រក​ខ្សាច់​ក្នុង​ថង់​បាន​ទប់​ច្រាំង​មិន​ឲ្យ​បាក់ ។ របាយការណ៍​របស់​លោក​ចៅសង្កាត់​កំពង់ចាម បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​នោះ​មក​ខឿន​បេតុង​ច្រាំង​ទន្លេ​បាន​ទ្រេត​បន្តិច​ម្តង​ៗ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៩ ខឿន​បេតុង​ត្រូវ​បានរ​លំបាក់​ជា​ហេតុ​បង្ក​ឲ្យ​មាន​ក្តី​កង្វល់​ខ្លាច​សំណង់​អគារ​បេតុង​សាលាសង្កាត់​កំពង់ចាម រួម និង​ប៉ុស្តិ៍​រដ្ឋបាល​ត្រូវ​បាក់​ជាយថាហេតុ ។

ជាមួយ​នោះ​មាន​សំណូមពរ​ពី​ចំណុច​១-​សុំ​អន្តរាគមន៍​ជួសជុល​ច្រាំង​ទន្លេ​ជា​បន្ទាន់ តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​ជួយ​សង្គ្រោះ​អគារ​រដ្ឋបាល​សង្កាត់ ។ ២-​ក្នុង​ករណី​ចាំបាច់​ខ្ញុំបាទ​សូម​ស្នាក់​ការ​សង្កាត់​ទៅ​កាន់​ស្នាក់​ការ​គណបក្ស​ប្រជាជន​សង្កាត់ ឬ​សុំ​ចង់​ឲ្យ​បង្ហាញ​ពី​ថ្នាក់លើ​ចំពោះ​ទីតាំង​ណាមួយ​ដែល​សម​ស្រប​ដែល​ជា​អគារ​របស់​រដ្ឋ ដើម្បី​ប្រក្រតី​ភាព​ការងារ​រដ្ឋបាល​សង្កាត់​ជា​បណ្ដោះអាសន្ន សូម​លោក​អភិបាលក្រុង​កំពង់ចាម​ជួយ​អន្តរាគមន៍ ។

លោក​ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ វិច្ឆិកា​នេះ​ថា បន្ទាប់​ពី​ទទួល​ដំណឹង​បាក់​ខឿន​ច្រាំង​ទន្លេ​នៅ​ក្រោយ​សាលាសង្កាត់​កំពង់ចាម ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​សហការី​បាន​អញ្ជើញ​ចុះ​មក​ពិនិត្យ​ដោយ​ផ្ទាល់ និង​បាន​រក​ដំណោះស្រាយ​ជា​បន្ទាន់ ។ ក្នុង​នោះ​អាច​នឹង​ត្រូវ​ប្រើប្រាស់​ថវិកាខេត្ត ដើម្បី​យក​មក​សាងសង់​ខឿន​ច្រាំង​ទន្លេ​ឡើង​វិញ សម្រាប់​សំណង់​អគារ​សាលាសង្កាត់​កំពង់ចាម​មិន​ឲ្យ​រលំ​បាក់ ហើយ​ក៏​ជា​អត្ថប្រយោជន៍​សម្រាប់​ទប់ទឹក​ទន្លេ​មិន​ឲ្យ​ហូរ​មក​ចូល​ជន់​លិច​ក្រុង​កំពង់ចាម​ផង​ដែរ ។

សូម​បញ្ជាក់​ថា ក្រោយ​ពី​កើត​មាន​គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​នៅ​ក្នុង​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ ក្រោម​កិច្ចសហការ​ក្រសួង​ធនធាន​ទឹកបាន​ទុក​ច្រាំង​ទន្លេ​មិន​ឲ្យ​បាក់​ស្ពានបេតុង​ព្រែក​គៀន​ជ្រៃ ក្នុងស្រុក​កំពង់សៀម និង​ច្រាំង​ទន្លេ​ក្រុង​កំពង់ចាម គឺ​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​យកចិត្តទុកដាក់​មិន​ថា យប់ ឬ​ថ្ងៃ​នោះ​ទេ គឺ​បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់ និង​មាន​វិធានការ​អន្តរាគមន៍​សង្គ្រោះ​បាន​ទាន់​ពេលវេលា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ក្តី​សប្បាយ​រីករាយ និង​សាទរ ៕ 

https://s5.kh1.co/__image/w=650,h=379,q=100/dc/dcb28598dd0229171fea8a1a74f76a80ef92faaa.jpg
https://s5.kh1.co/__image/w=650,h=379,q=100/e8/e87ff0d90b510ee9afdc6d831395464ce8436398.jpg
https://s4.kh1.co/__image/w=650,h=379,q=100/08/08eface0392cbaa7ee8cfdd580df8bc68fe2f793.jpg

ប្រភពកោះសន្តិភាព

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T