ក្រោយពន្លះក្រឡាប់ផ្ងារជើងទ្រមេឃ ផ្អើល​​​​​​ពលរដ្ឋវាយកញ្ចក់ទាញមនុស្ស​ចេញ​

//s4.kh1.co/fa/fa7817e640a2f8a8c85ea3ee09cc5d49db30a79a.jpg
សង្គម

 ១៨-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 បោះពួយ​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែកផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​វាយ​កញ្ចក់​រថយន្ត ដើម្បី​ទាញ​អ្នកបើកបរ​ចេញ​មក​ក្រៅ កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ទល់មុខ​ស្ថានទូត​វៀតណាម តាមបណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AL-០៣១៣ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ មាន​អាយុ​ជាង​៣០​ឆ្នាំ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បានឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​មួយ​គ្រឿង​ខាងលើ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ដោយ​គេ​សង្ស័យ​ថា អ្នកបើកបរ​ស្រវឹង ទើប​បណ្ដាល​ឲ្យ​បើករថយន្ត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​អស់​មួយ​កង់ ចំណែក​រថយន្ត​បាន​រង​ការ​ខូចខាត​ខ្ទេច​ផែ្ន​ក​ខាង​មុខ​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ​តែ​ម្តង ។ ភ្លាម​ៗ​នោះ​ដែរ គេ​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​វាយ​កញ្ចក់​រថយន្ត ហើយ​ទាញ​អ្នកបើកបរ​រថយន្ត​ចេញ​មក​ក្រៅ ដោយ​មាន​ស្នាម​របួស​បន្តិចបន្តួច បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ក៏​ហៅ​មិត្ត​ភ័ក្ដិ​អោយ​បើករថយន្ត​មួយ​គ្រឿង​មក​ដឹក​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ ។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ទំនាក់​ទំនាក់ទំនង​ទៅ​ខាង​ជំនាញ​ចរាចរណ៍​ក្រុងភ្នំពេញ​អោយមក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

https://s4.kh1.co/__image/w=650,h=379,q=100/f0/f090eaba6f383cc0409ff4df47234f0f2176fbd5.jpg
https://s5.kh1.co/__image/w=650,h=379,q=100/82/82263ca383ef785f54353cbc22d2e59ba5130e7b.jpg
https://s4.kh1.co/__image/w=650,h=379,q=100/f6/f671a0f62ed3add3b66efd7a43daa34d705f6255.jpg
https://s5.kh1.co/__image/w=650,h=379,q=100/49/49ef578307fa7fa85832d145968a3ed2901de8f0.jpg
https://s5.kh1.co/__image/w=650,h=379,q=100/da/da12399f8f1144494a08dd14ed57990f1f90508f.jpg

ប្រភពកោះសន្តិភាព

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T