មិនសរសើរមិនបាន Bee Yobo ចេញមុខការពារវប្បធម៌ខ្មែរ!

//s5.kh1.co/46/46f50c526c770670537dabf68fb542fd3f2c389a.jpg
តារា & កម្សាន្ដ

 ១៨-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ តារាហ្វេសប៊ុក Bee Yobo Bee ក្នុងមួយរយៈចុងក្រោយគេកត់សម្គាល់ថា ប្រើប្រាស់ហ្វេសប៊ុកខុសគ្នាដាច់ឆ្ងាយពីអំឡុងពេលមុនតែម្ដង ដោយសារតែនាងប្ដូរពីការបង្ហោះគាំទ្ររឿងអត់ប្រយោជន៍ មកលើកសរសើរពីវប្បធម៌ទម្រង់បុរាណរបស់ខ្មែរជំនួសវិញ។ ដោយនាងបានប្រកាសចេញមុខការពារវប្បធម៌ខ្មែរ បន្ទាប់ពីមានផេកមួយដែលសរសេរជាភាសាថៃ បង្ហោះវាយប្រហារជារឿយៗថា វប្បធម៌ខ្មែរ គឺជាការចម្លងពីថៃ និងពីប្រទេសមួយចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទស្សនៈរបស់កញ្ញា Bee Yobo លើផេកប្រើភាសាថៃនោះបង្ហាញថា ជាផេកដែលយករូបសិល្បៈរបស់ខ្មែរទៅប្រៀបធៀបនឹងវប្បធម៌ថៃ និងវប្បធម៌នៃប្រទេសដទៃ ហើយសរសេរខ្មែរជាប្រទេសកូពី។ នាងថានេះជាការប្រមាថដល់វប្បធម៌របស់ដូនតាខ្មែរ ខណៈដែលក្នុងប្រវត្តិសាស្ត្រ គឺខ្មែរមានដើមកំណើតមុន និងមានវប្បធម៌ធម៌ជាយូរលង់ណាស់មកហើយ។

នាងថានេះជាមូលហេតុបណ្ដាលមកពីថៃ និងប្រទេសមួយចំនួន គេផ្សាយវប្បធម៌របស់គេបានទូលំទូលាយជាងខ្មែរ និងបណ្ដាលមកពីកូនខ្មែរមិនសូវចែកចាយពីវប្បធម៌របស់ខ្លួនឱ្យទូលំទូលាយ។ នាងទទូចឱ្យអ្នកលេងហ្វេសប៊ុកចែកចាយទម្រង់សិល្បៈរបស់ខ្មែរឲ្យបានច្រើន ហើយភ្ជាប់ជាមួយអក្សរ ឬទង់ជាតិកម្ពុជា ដើម្បីរួមគ្នាផ្សព្វផ្សាយវប្បធម៌ទៅកាន់ពិភពលោក។

ការលើកឡើងរបស់នាងបានធ្វើឱ្យម្នាក់ៗស្ងើចសរសើរ ដែលតារាស៊ិចស៊ី និងមាត់ដាចនៅក្នុងសង្គមហ្វេសប៊ុករូបនេះ បានងាកពីការចំណាយពេលដឹងឮរឿងអត់ប្រយោជន៍ ហើយមកចាប់អារម្មណ៍នឹងវប្បធម៌។ ទស្សនៈរបស់នាងក៏ពញ្ញាក់អារម្មណ៍ឲ្យយុវវ័យ ងាកមកចង់ដឹងឮពីសិល្បៈដ៏កម្សត់មួយនេះរបស់ខ្មែរគួរឱ្យសរសើរផងដែរ។

គួរបញ្ជាក់ផងដែរថា មុននេះបន្តិចកញ្ញា Bee Yobo ក៏បានអំពាវនាវឲ្យជួយល្ខោនខោលផងដែរ ដោយនាងបញ្ជាក់ថា បើខ្មែររួមគ្នាម្នាក់បន្តិចៗ នោះសិល្បៈល្ខោនខោលក៏អាចផ្សព្វផ្សាយបានទូលាយ ហើយបរទេសក៏នឹងមិនហ៊ានក្រឡៃថាជារបស់គេ ដែលសម្ដីរបស់នាងក៏មានអ្នកសរសើរមិនតិចផងដែរ៕ 

Bee Yobo Bee
Bee Yobo Bee
Bee Yobo Bee
Bee Yobo Bee
សំណេរដែលBee Yobo Bee បានបង្ហោះ
សំណេរដែលBee Yobo Bee បានបង្ហោះ
រូបដែលត្រូវគេប្រៀបធៀប
រូបដែលត្រូវគេប្រៀបធៀប
រូបដែលត្រូវគេប្រៀបធៀប
រូបដែលត្រូវគេប្រៀបធៀប
រូបដែលត្រូវគេប្រៀបធៀប
រូបដែលត្រូវគេប្រៀបធៀប
រូបដែលត្រូវគេប្រៀបធៀប
រូបដែលត្រូវគេប្រៀបធៀប
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T